ថៃ តាហ្ស៊ីគីស្ថាន អ៊ូបេគីស្ថាន និង អ៊ីរ៉ង់ គឺ​ជាក្រុម​ខ្លាំង​ទាំង ៨​ដែល​បាន​កក់កៅអី​វគ្គពាកកណ្ដាលផ្ដាច់ព្រ័ត្រ ពានរង្វាន់​ហ្វូតសាល​ជើង​ឯក​ទ្វីប​អាស៊ី AFC Futsal Asian Cup ឆ្នាំ២០២៤ ក្រោយ​ប្រកួត​ជម្រុះ​ក្នុង​ពូល​អស់​រយ:ពេល​ពេញ ១សប្ដាហ៍គិត​ចាប់​ពី​ថ្ងៃទី១៧ មេសាមក រួចមក។

សម្រាប់​កម្មវិធីប្រកួត វគ្គពាកកណ្ដាលផ្ដាច់ព្រ័ត្រ នឹង​ធ្វើ​ឡើងថ្ងៃទី២៦ មេសា មាន​ដូច​ខាវងក្រោម៖

  • ថៃ ប៉ះ  តាហ្ស៊ីគីស្ថាន នៅក្នុងទីលាន Huamark
  • អ៊ូបេគីស្ថាន ប៉ះ អ៊ីរ៉ង់ នៅក្នុងទីលាន Bangkok Arena

ក្នុង​នោះ​ក្រុមទាំង ៨ត្រូវ​បាន​ចម្រុះចេញពីក្រុមទាំង​១៦​មាន៖ ថៃ (ម្ចាស់ផ្ទះ), ចិន​, អាហ្វហ្គានីស្ថាន, អារ៉ាប៊ី​សាអ៊ូឌីត, អ៊ីរ៉ង់, គីហ្ស៊ីស្ថាន, វៀតណាម, កូរ៉េខាងត្បូង, តាហ្ស៊ីគីស្ថាន, មីយ៉ាន់ម៉ា, គុយវ៉ែត, បារ៉ែន, អ៊ូបេគីស្ថាន, អ៊ីរ៉ាក់, ជប៉ុន, អូស្ត្រាលី។

ក្រុម​ខ្លាំង​ចំនួន​១៦ ចាប់​ផ្ដើម​ប្រកួតស្វែងជើងខ្លំាងប្រចាំទ្វីប បានចាប់ផ្ដើម​ប្រកួតចាប់ពី​ថ្ងទី១៧ ​ខែ​មេសា ឆ្នាំ​២០២៤ ​ក្នុង​ប្រទេស​ថៃ ក្រោយ​​ប្រកួត​ជំរុះ​ក្នុង​ចំណោម​ក្រុម​ទាំង ​៣០​មក​ពី​ប្រទេស​នានា ដែល​ជា​សមាជិក​ទី្វប​អាស៊ី ខណ: ថៃ វៀតណាម និង​មីយ៉ាន់ម៉ា តំណាង​ឱ្យ​អាស៊ាន ឡើង​ទៅ​វគ្គ​ចែក​ពូលនេះ។

រំលឹកថា ពានរង្វាន់​ហ្វូតសាល​ជើង​ឯក​ទ្វីប​អាស៊ី AFC Futsal Asian Cup រៀបចំ​ឡើង​ដំបូង​ពី​ឆ្នាំ​១៩៩៩ បើ​គិត​ត្រឹម​ពេល​នេះ​អ៊ីរ៉ង់ ឈ្នះ​ជើង​ឯក​រហូត​ដល់​ទៅ​១២​ដង​ច្រើន​ជាង​គេ ខណៈ​ជប៉ុន ធ្លាប់​ឈ្នះ​បាន​៤ដង ក្រៅ​ពី​នោះ​គ្មាន​ប្រទេស​ណា​ធ្លាប់​ឈ្នះ​ជើង​ឯក​ម្តង​ណា​​ឡើយ៕

Share.