​ពានរង្វាន់​បាល់ទាត់ AFC Champion League 2023-24 ដែល​ជា​ពានរង្វាន់​ក្លិប​ធំ​ជាង​គេប្រចាំ​ទ្វីប​អាស៊ី បានឈានដល់វគ្គផ្តាច់ព្រ័ត្រហើយ ស្របពេល Al Ain របស់អារ៉ាប់រួម បានទម្លាក់ក្រុមខ្លាំង Al Hilal របស់អារ៉ាប៊ីសាអូឌីត នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្នុងលទ្ធផលសរុបទាំង២ជើង ៥-៤ យ៉ាងគួរឲ្យភ្ញាក់ផ្អើល។

ស្របពេលក្រុម Yokohama F. Marinos របស់ជប៉ុន បានទម្លាក់ក្រុម Ulsan HD របស់កូរ៉េខាងត្បូង ដោយបាល់កាត់សេចក្តី១១ម៉ែត្រ ៥-៤ បន្ទាប់ពីក្រុមទាំងពីរស្មើគ្នាក្នុងលទ្ធផលសរុបទាំងពីរជើង ៣-៣។

វគ្គផ្តាច់ព្រ័ត្រ AFC Champion League 2023-24 ធ្វើឡើងចំនួន២ជើង៖

  • (ជើងទី១) ១១ ឧសភា ២០២៤ Yokohama F. Marinos vs Al Ain នៅកីឡដ្ឋាន Nissan Stadium។
  • (ជើងទី២) ២៥ ឧសភា ២០២៤ Al Ain vs Yokohama F. Marinos នៅកីឡដ្ឋាន Hazza bin Zayed។

ពានរង្វាន់ AFC Champions League 2023 ត្រូវ​បាន​សហព័ន្ធ​កីឡា​បាល់ទាត់​អាស៊ី បែងចែក​ជា​២​តំបន់​ដោយ​ក្នុង​នោះ​មាន​តំបន់​ភាគ​ខាង​លិច (សហព័ន្ធ​បាល់ទាត់​អាស៊ី​ខាង​លិច,​សហព័ន្ធ​បាល់ទាត់​អាស៊ី​ខាង​ត្បូង​និង​សហព័ន្ធ​បាល់ទាត់​អាស៊ី​កណ្ដាល) ចំណែក​តំបន់​មួយ​ទៀត​គឺ​អាស៊ី​ខាង​កើត (សហព័ន្ធ​បាល់ទាត់​អាស៊ី​ខាង​កើត និង​សហព័ន្ធ​បាល់ទាត់​អាស៊ាន)។

ពានរង្វាន់ AFC Champions League បង្កើត​ឡើង​ដំបូង​តាំង​ពី​ឆ្នាំ​១៩៩៦-៩៧ ហើយ​ក្រុម​ Al-Hilal របស់​អារ៉ាប៊ីសាអ៊ូឌីត ឈ្នះជើងឯកច្រើន​ជាង​គេ​គឺចំនួន ៤លើក ខណ:​ក្រុម​ Pohang Steelers របស់​កូរ៉េខាងត្បូង បាន​៣ដង​ម្នាក់៕

Share.