ក្រុមបាល់ទាត់ Liverpool ក្រោមការដឹកនាំរបស់លោក Jürgen Klopp បានរងបរាជ័យក្រោមថ្វីជើង Everton របស់លោក Sean Dyche ក្នុងលទ្ធផល ២-០ នៅកីឡដ្ឋាន Goodison Park កាលពីរាត្រីថ្ងៃទី២៤ ឈានចូលព្រឹកថ្ងៃទី២៥ ខែមេសា សប្តាហ៍ទី៣៤ នៃលីគកំពូលអង់គ្លេស Premier League រដូវកាល ២០២៣-២៤។

ស្របពេលក្រុមបាល់ទាត់ Arsenal ក្រោមការដឹកនាំរបស់លោក Mikel Arteta បានយកឈ្នះ Chelsea ក្នុងលទ្ធផល ៥-០ នៅកីឡដ្ឋាន Emirates Stadium ខណ: Man City ក្រុមលោក Pep Guardiola ត្រៀមជួប Brighton នៅកីឡដ្ឋាន The American Express Community វេលាម៉ោង ២:០០រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៦ ខែមេសា។

តារាងចំណាត់ថ្នាក់ Premier League ៣ក្រុមប្រជែងពាន៖

  1. Arsenal ៣៤ប្រកួត ៧៧ពិន្ទុ
  2. Liverpool ៣៤១ប្រកួត ៧៤ពិន្ទុ
  3. Man City ៣២ប្រកួត ៧៣ពិន្ទុ៕
Share.