ភ្នំពេញ ៖ ម៉ូតូហុងដាឌ្រីមមួយគ្រឿងជិះដោយបុរសម្នាក់ បើកលឿនពេកជ្រុលធ្លាក់ផ្លូវទៅបុកដើមត្នោត បណ្តាលឱ្យរងរបួសធ្ងន់ សន្លប់ឈឹង កាលពីវេលាម៉ោង៣និង២០នាទីទៀបភ្លឺថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ នៅតាមផ្លូវជាតិ៥១ ចំណុចភូមិទួលសេរី ឃុំទួលពេជ្រ ស្រុកអង្គស្នួល ខេត្តកណ្តាល។

តាមនគរបាលបានឱ្យដឹងថា ជនរងគ្រោះមានឈ្មោះ សំ ចាន់រ៉ា ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរកម្មករ មានទីលំនៅភូមិត្រពាំងក្រសាំង ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ជិះម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1HS-3097 ជាមធ្យោបាយ ។

ប្រភពបន្តទៀតថា មុនកើតហេតុ ជនរងគ្រោះធ្វើដំណើរតាមបណ្តោយផ្លូវជាតិ៥១ ពីត្បូងទៅជើង ( ថ្នល់ទទឹង-ឧដុង្គ) បើកបរល្បឿនលឿន លុះដល់ចំណុចកើតហេតុ រ៉េចង្កូតធ្លាក់ផ្លូវជ្រុលទៅបុកដើមត្នោត បណ្តាលឱ្យរងរបទសធ្ងន់ សន្លប់ឈឹង ។

ក្រោយកើតហេតុភ្លាមៗត្រូវបានបងប្អូនប្រជាពលរដ្ឋជួយលើកយកទៅដាក់មុខផ្ទះ រួចរាយការណ៍ប្រាប់សមត្ថកិច្ចដើម្បីចាត់បញ្ជូនដឹកទៅមន្ទីរពេទ្យ រីឯម៉ូតូសមត្ថកិច្ចទាក់ទងទៅក្រុមគ្រួសារ យកទៅជួសជុលដោយខ្លួនឯង ខណៈដែលគ្រោះថ្នាក់ខ្លួនឯង មិនប៉ះពាល់ដល់អ្នកដទៃ ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.