កំពត ៖ ស្នងការដ្ឋាននគរបាលខេត្តកំពត បានអញ្ជើញលោក SantaKH ឈ្មោះប្រើប្រាស់ក្នុង Facebook មកស្នងការដ្ឋាននៅវេលាថ្ងៃទី២៦ ខែមេសាស្អែកនេះ ដើម្បីសួរនាំ បន្ទាប់ពីមានការភ្ញាក់ផ្អើលពេញបណ្តាញសង្គមហ្វេសបុក ពីសកម្មភាពបុរសខាងលើបានឡើងឈថត ជាមួយរូបសំណាកសេះសមុទ្រ ហាក់ដូចជាឈរបាញ់ នោមចឹង ដែលជាហេតុធ្វើឱ្យមហាជនរិះគន់ និងភ្ញាក់ផ្អើលពេញហ្វេសបុក ពីសកម្មភាពលេងសើចជ្រុលហួសហេតុបែបនេះ។

ជាមួយគ្នាក៏មានមហាជនខ្លះ​បាន បង្ហាញអារម្មណ៍មិនពេញចិត្ត នូវសកម្មភាពបុរសខាងលើ ដោយនិយាថា លេងសើច ជ្រុលហួសហេតុពេក ព្រោះនេះជាកន្លែងទេសចរណ៍ គួរតែបញ្ចេញសកម្មភាពឱ្យសមរម្យ បើនៅសិង្ហបុរីជាប់គុកហើយ ព្រោះធ្វើសកម្មភាពមើលងាយរូបតំណាងប្រទេសគេ ។ ហើយខ្លះទៀតនិយាយថា ថ្វីត្បិតនេះជាការលេងសើចពិតមែន តែគួរគិតថា ពុំគួរលេងរបៀបនេះទេ ព្រោះជាទីកន្លែងទេសចរណ៍។ សូមមេត្តាបងប្អូនកុំលេងសើចរបៀបនេះ។

ហើយនៅថ្ងៃទៅ២៥ ខែមេសា ឆ្នាំ២០២៤នេះ ស្នងការដ្ឋាននគរបាលខេត្តកំពត បានសេសេរៀបរាប់ទៅកាន់បុរខាងលើថា មុខមាត់ស្អាតបាទ តែគ្មានសីលធម៌ក្នុងខ្លួន លោកឯងគិតថាការថតបែបនេះជាការត្រឹមត្រូវដែរឬទេ ! នេះជាទង្វើរគ្មានសីលធម៌នឹងជាគំរូអាក្រក់ ហើយគឺនេះជាការម៉ាក់ងាយមកលើការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំខេត្កខ្ញុំ សូមលោកលប់រូបនេះចេញជាបន្ទាន់។

ក្រោយ ផ្ទុះការរិះគន់បែបនេះ ម្ចាស់សាមីខ្លួន លោក ស៊ុំ សារុន (ហៅសាន់តា)  ក៏បានគោរពដល់ថ្នាក់ដឹកនាំ និងគោរពបងប្អូនខ្មែរយើងទូទាំងប្រទេស នឹងចេញមុខដឹងនូវកំហុសឆ្គងដែលបានថតរូបមិនគប្បីជាមួយរូបសំណាកសេះសមុទ្រដោយអចេតនា ខ្ញុំពិតជាសុំទោសបងប្អូនជនរួមជាតិ សុំទោសដែលខ្ញុំថតរូបខ្វះការគិត បង្ហាញកាយវិការមិនល្អ មកពីខ្ញុំពុំសូវមានចំណេះដឹងគិតមិនបានវែងឆ្ងាយ។

ទាក់ទងនឹងរូបភាពបែកធ្លាយ គឺជារូបភាពខ្ញុំថតកម្សាន្ត Copy Style តាមបងប្អូន និងបានយកមកដាក់ Story លេងនៅម៉ោង 12យប់ តែ3នាទី ក៏លុបវិញភ្លាមៗ ព្រោះគិតថារូបមានសកម្មភាពមិនសមរម្យ សម្រាប់ការថតរូបនេះ គឺពិតជាគ្មានគោលបំណងមើលងាយរូបសំណាកសេះសមុទ្ររបស់ប្រទេសខ្ញុំឡើយ កំហុសមួយនេះខ្ញុំនឹងចងចាំអស់មួយជីវិត មិនឲ្យមានលើកក្រោយ និងសង្ឃឹមថាបងប្អូនជនរួមជាតិរបស់ខ្ញុំអត់អោនឲ្យមនុស្សគ្មានការអប់រំដូចខ្ញុំបាទ។

បន្ទាប់ម្ចាស់អាខោន​ហ្វេសប៊ុកឈ្មោះ សាន់តា ខេ អេច (SantaKH) បានបង្ហោះសារដឹងកំហុសរបស់ខ្លួនរួច ។ ប៉ុន្មានម៉ោងក្រោយ ស្រាប់តែស្នងការដ្ឋាននគរបាលខេត្តកំពត់បានបញ្ជាក់ថា លោក ស៊ុំ សារុន (ហៅសាន់តា) នឹងចូលខ្លួនមកបំភ្លឺនៅចំពោះមុខសមត្ថកិច្ចខេត្តកំពត នាល្ងាចថ្ងៃទី២៥ ខែមេសានេះតែម្តង៕

អត្ថបទ៖ សង្គម

Share.