ភ្នំពេញ ៖ មនុស្សម្នាក់បានស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់បាក់ភ្លៅ ក្នុងហេតុការណ៍គ្រោះថ្នាក់វរាចរណ៍ រវាងរថយន្តកុងតឺន័រ បើកល្បឿនលឿនជ្រុលទៅបុកពីក្រោយ រថយន្តឃ្លួប កំពុងឈប់ខូចតាមផ្លូវ បុកទាំងតុ តូប កន្លែងលក់អុីវ៉ាន់ ប៉ើងធ្លាក់ចូលប្រឡាយ កាលពីវេលាម៉ោង១និង៤០នាទីរសៀល ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ នៅតាមផ្លូវ៦០ម៉ែត្រ ក្រវ៉ាត់ក្រុងទី៣ ភូមិស្រែអំពិល ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល ។

តាមប្រភពបានឱ្យដឹងថា មុនកើតហេតុ រថយន្តឃ្លុប ពណ៌បៃតង ពាក់ស្លាកលេខ ចង្កូតស្តាំ PP-4354 បើកបរដោយបុរសម្នាក់ និងរួមដំណើរជាមួយម្នាក់ទៀត ពីលិចទៅកើត ដល់ចំណុចកើតហេតុ រថយន្តឈប់ខូច ហើយអ្នកទាំង២ កំពុងចូលទៅពីក្រោមរថយន្តធ្វើកាេជួសជុល ស្រាប់តែរថយន្តបង្ក កុងតឺន័រ ម៉ាកនីសាន់ ពណ៌បៃតង ពាក់ស្លាកលេខ ភ្នំពេញ 3E-6187 សណ្តោងរុឺម៉ក ពាក់ស្លាកលេខ ភ្នំពេញ 4A-5622 បើកលឿនពីលិច ទៅកើត ជ្រុលបុកពីក្រោយរថយន្តឃ្លប់ ដែលជនរងគ្រោះកំពុងធ្វើការជួសជុល ផ្លោងខ្ទាតធ្លាក់ចូលក្នុងប្រឡាយ បុកប៉ើងទាំង តុ តូប កន្លែងលក់អុីវ៉ាន់ ធ្លាយចូលក្នុងប្រឡាយ បណ្តាលឱ្យស្លាប់ម្នាក់ រងរបួសធ្ងន់ម្នាក់បាក់ភ្លៅ ។

ក្រោយកើតហេតុជនរងរបួសម្នាក់ ត្រូវបានរថយន្តសង្គ្រោះដឹកបញ្ជូនទៅមន្ទីរពេទ្យ ចំណែកសាកសពម្នាក់ ត្រូវបានសមត្ថកិច្ច ទំនាក់ទំនងទៅក្រុមគ្រួសារ ដើម្បីទួលយកទៅធ្វើបុណ្យតាមប្រពៃណី ។ រីឯរថយន្តទាំងទាំង២គ្រឿង សមត្ចកិច្ចស្ទូចយកទៅរក្សាទុកនៅអធិការដ្ឋានស្រុក កសាងសំណុំរឿងតាមនីតិវិធី ៕

អត្ថបទ៖តាតុងសែនជ័យ

Share.