ព្រះខ័នរាជស្វាយរៀង គ្រងជើងឯកពាន​រង្វាន់បាល់ទាត់ សម្តេច​តេជោ ហ៊ុន សែន (Hun Sen Cup) ថ្នាក់ជាតិ ជាលើកទី៥ នៅរដូវកាល ឆ្នាំ២០២៣-២៤នេះ ក្រោយ​យក​ឈ្នះ ភ្នំពេញក្រោន ក្នុងលទ្ធផល ១ទល់និង០ នៅក្នុងពហុកីឡដ្ឋានជាតិ នារាត្រី​ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤។

នាម​ជា​ក្រុម​ដែល​ឈ្នះ​ជើង​ឯកពាន​រង្វាន់បាល់ទាត់ សម្តេច​តេជោ ហ៊ុន សែន (Hun Sen Cup) ថ្នាក់ជាតិ ព្រះខ័នរាជស្វាយរៀង ធ្លាប់​ឈ្នះ​ ៤សម័យកាលរួម​មក​ហើយ​រួម​មាន (២០១១,២០១២,២០១៥,២០១៧)។

ចំណាត់ថ្នាក់ពាន​រង្វាន់បាល់ទាត់ សម្តេច​តេជោ ហ៊ុន សែន (Hun Sen Cup) ថ្នាក់ជាតិ នៅរដូវកាល ឆ្នាំ២០២៣-២៤៖

ជើងឯក៖ ព្រះខ័នរាជស្វាយរៀង
ជើងឯករង៖ ភ្នំពេញក្រោន
លេខ៣៖ វិសាខា
លេខ៤៖ បឹងកេត

ក្នុងនោះកីឡាករ De Liveira Bastos Jonata របស់​ក្លិបបាល់ទាត់វិសាខា ទទួលបានពានរង្វាន់កីឡាករទាត់បាល់បញ្ចូលទីច្រើនជាងគេ និងកីឡាករ សារ៉េត គ្រីយ៉ា របស់ព្រះខ័នរាជស្វាយរៀង ទទួលបានពានរង្វាន់កីឡាករល្អជាងគេ ប្រចាំពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៧ (ថ្នាក់ជាតិ) រដូវកាលឆ្នាំ២០២៣/២៤។

​ខាងក្រោមនេះគឺជាម្ចាស់​ជើង​ឯក​ដែល​នៅធ្លាប់ឈ្នះ Hun Sen Cup៖

១) ព្រះខ័នរាជស្វាយរៀង ឈ្នះ​ ៥សម័យកាល (២០១១,២០១២,២០១៥,២០១៧, ២០២៣)
២) វិសាខា ធ្លាប់​ឈ្នះ​៣សម័យកាល (២០២០,២០២១,២០២២)
៣) ភ្នំពេញក្រោន ធ្លាប់​ឈ្នះ​២​សម័យកាល (២០០៨,២០០៩)
៤) ណាហ្គាវើល ធ្លាប់​ឈ្នះ​១សម័យកាល (២០១៣)

៥) បឹងកេត ធ្លាប់​ឈ្នះ​១​សម័យកាល (២០១៩) ចំណែក​​ក្រុម​ខេមរាកីឡា ដែល​ធ្លាប់​ឈ្នះ​ជើង​ឯក​កាល​ពី​រដូវកាល​ទី១ ក្នុង​ឆ្នាំ​២០០៧ កន្លង​ទៅ​បាន​រំសាយ​ក្លិប​បាត់​ទៅ​ហើយ៕

Share.