ក្រុម​ខ្លាំង​ទាំង ៦បាន​កក់កៅអី​ ​វគ្គ Playoff រួចរាល់​ក្នុង​ការប្រកួតកីឡាអេឡិចត្រូនិកលំដាប់កំពូល​ក្នុងប្រទេស កម្ពុជា MPL-KH Season 6 វិញ្ញាសា Mobile Legends: Bang Bang ក្រោយ​ជម្រុះ​វគ្គ​សន្សំពិន្ទុ (Regular Season) ​បញ្ចប់​សប្ដាហ៍ទី៥ កាល​ពី​ថ្ងៃទី២៨ មេសា​រួម​មក។

ក្នុង​នោះ​ក្រុម​ខ្លាំង​ទាំង ៨រួម​មាន៖

  • ក្រុម CFU Gaming ឈរកំពូលតារាង មាន ១៦ពិន្ទុ
  • ក្រុម Team Flash KH ឈរលេខ២ មាន១៦ពិន្ទុ
  • ក្រុម DRoar Legendsលេខ៣ មាន ១២ពិន្ទុ
  • ក្រុម See You Soon លេខ៤ មាន ពិន្ទុ
  • ក្រុម Duck Rice Esport លេខ៥ មាន ៨ពិន្ទុ
  • ក្រុម PRO Esports លេខ៦ មាន ៨ពិន្ទុ

ស្របពេលដែល ២ក្រុមគឺ Team Max និង Team SV បាន​ធ្លាក់​ចេញ​ពី​ការប្រកួត នៅ​រដូវ​កាល​នេះ ក្រោយ​មាន​ពិន្ទុ​តិច​ជាង​គេ។

ការប្រកួត​វព្រ័ត្រ (Playoffs) នឹង​ត្រូវ​ធ្វើ​ឡើង​នៅថ្ងៃទី១៥ ដល់១៩ ខែឧសភា ឆ្នាំ២០២៤។ ដោយ CFU Gaming និង Team Flash KH ឡើង​ទៅ​ឈរ​ចាំ​នៅ​វគ្គ Upper Bracket Semifinals ខណ:​ ៤ក្រុម​ទៀត នឹង​ធ្វើ​ការ​ប្រកួត​ប្រជែងនៅវគ្គ Upper Bracket Quarterfinals ក្រុម​ដែល​ឈ្នះ នឹង​ឡើង​ទៅ​ជួប ក្រុម Upper Bracket Semifinals។ ក្រុម​ចាញ់ នឹង​ត្រូវ​ប៉ះគ្នា​នៅវគ្គ Lower Bracket Semifinal។​

ការប្រកួត MPL-KH មានការចូលរួមពី ៨ក្រុម​ខ្លាំ​ហើយ​បាន​ប្រមូលផ្តុំ​ទៅដោយ​កីឡាករ​អាជីព​ទាំង​ក្នុង និងកីឡាករអាជីពពីបរទេសចូលរួមជាច្រើន៖ក្រុម SEE YOU SOON, CFU GAMING, BURN X FLASH (FLASH KH), TEAM MAX, D-ROAR Legends, PRO ESPORTS, TEAM SV និងក្រុម Duck Rice Esport។

សម្រាប់ការប្រកួត 2024 MPL-KH នេះ ក្រុមដែលជាម្ចាស់ជើងឯកនឹងមានកៅអីនៅប្រកួតនៅ Mid Season Cup (MSC) ដែលនឹងត្រូវធ្វើឡើងនៅទីក្រុម Riyadh ប្រទេស អារ៉ាប់ប៊ីសាអ៊ូឌីត ដែលមានប្រាក់រង្វាន់សរុបប្រមាណជា ៣លានដុល្លារ៕

Share.