ក្លិប​បាល់ទាត់​អង្គរថាយហ្គឺរ បាន​ប្រកាស​ជ្រើស​រើស​យុវជនសម្រាប់​ចូល​រួម​ហ្វឹក​ហាត់​ជា​មួយ​ក្លិប ដូច​នេះ​សម្រាប់​​ប្អូនៗដែលមានចំណាប់អារម្មណ៍ចង់ចូលរួមហ្វឹកហាត់ក្នុង (សាលា​បាល់​ទាត់​អង្គរ​ថាយ​ហ្គឺរ Angkor Tiger Football School) និងក្លាយជាកីឡាករអាជីពនាថ្ងៃអនាគត។

សាលាបាល់ទាត់អង្គរថាយហ្គឺរ – Angkor Tiger Football School នឹងចាប់ផ្តើមបើកហ្វឹកហាត់​នៅ​ខែ​ឧសភាខាងមុខនេះ ។ ចាប់យកជំនាញ និងក្តីស្រមៃរួមគ្នាជាមួយសាលាបាល់ទាត់ អង្គរថាយហ្គឺរ – Angkor Tiger Football School “សាលាបាល់ទាត់អង្គរ​ថាយហ្គឺរ – Angkor Tiger Football School ” ផ្តល់នូវជំនាញបាល់ទាត់ និងគាំទ្រដល់ការលូតលាស់របស់កុមារ។

គ្រូបង្វឹកជនជាតិជប៉ុន នឹងបង្រៀន​ការអប់រំ​តាមបែប​ជប៉ុន​ដែលមានគោលបំណងលើកទឹក​ចិត្តកុមារ​ក្នុង​ការ​គិត និងធ្វើសកម្មភាពដោយខ្លួនឯងដូចជា “ការស្វាគមន៍” “ការសម្អាត” “ការគោរព” និង “មាន​ភាពប្រកួតប្រជែង”។

“ការផ្តល់ជូនពិសេស” សម្រាប់តែខែឧសភាប៉ុណ្ណោះ!

-ហាត់មួយដង តម្លៃ ១ម៉ឺនរៀល
-សូមធ្វើការចុះឈ្មោះនៅទីនេះ៖ Google Form https://forms.gle/DfCeEU9pQHvKNwHH9

ការជ្រើសរើស​តាម​ប្រភេទអាយុ មាន​ដូច​ខាង​ក្រោម៖
-U12 ជាកុមារកើត នៅ ឆ្នាំ ២០១២ និង ២០១៣។
-U10 ជាកុមារកើត នៅ ឆ្នាំ ២០១៤ និង ២០១៥។
តម្លៃ៖ ការចូលរួមក្នុងការហាត់មួយដងគឺ ១ម៉ឺនរៀលប៉ុណ្ណោះ

**ទីលាន**

  • sun sport football club៖ https://maps.app.goo.gl/jzU5HfXSEQuz3LuDA
  • SokSan Cafe & Sport៖ https://maps.app.goo.gl/Yf3StzXKLbYaa9hw5
  • Lions Soccer Stadium៖ https://maps.app.goo.gl/irbK1KadvxwXPiVD6
Share.