សារព័ត៌មាន​ត្រយង ​ផ្សាយ​ផ្ទាល់​​ពី​ដំណឹង​ចម្រុះ​​​ជា​ច្រើន​​ក្នុង​កម្មវិធី​«ត្រយង Top News» នៅ​ព្រឹក​​ថ្ងៃព្រហស្បត្តិ៍​ ទី​២៦ ខែសីហា ឆ្នាំ​២០២១ ដែល​ចាប់​ផ្សាយ​ពី​ម៉ោង​៨ដល់៩​ព្រឹក ដែល​មាន​ផ្សាយ​នៅ​លើ​ហ្វេសប៊ុក យូធូ និង​លើ​គេហទំព័រ​របស់​សារព័ត៌មាន​ត្រយង www.troryorng.com។

ខាង​ក្រោម​ជា​មាតិការ​សំខាន់ៗ​នៅ​ក្នុង​កម្មវិធី​​«ត្រយង Top News»៖
-រាជរដ្ឋាភិបាលស្នើឲ្យរោងចក្រ-សហគ្រាសទាំងអស់ ចូលរួមចំណែកចែក​រំលែក​បន្ទុក​ ចំណាយ​ក្នុង​ការ​ផ្ដល់​ការ​ចាក់​វ៉ាក់សាំង​ដូស​ជំរុញ
-រដ្ឋបាលរាជ​ធានី​ភ្នំពេញ ហាម​ឃាត់​រាល់ការ ជួបជុំ សកម្មភាពអាជីវកម្មដែលមានហានិភ័យ​ ប៉ុន្តែ​មិន​មាន​ចេញ​បម្រាមគោចរ!
-អាជ្ញាធរខណ្ឌដូនពេញចុះបង្រាបក្រុមរត់ម៉ូតូកង់បីឥណ្ឌាដែលប្រមូលផ្ដុំគ្នាផឹកស៊ីតាមផ្លូវ
-ស្ត្រីម្នាក់ចេញពីស្រុកមកភ្នំពេញដើម្បីធ្វើការងារដោះបំណុលធនាគារធ្វើការបាន២ថ្ងៃ​ ព្រឹក​ឡើង​គេ​ប្រទះ​ឃើញ​ដេក​ស្លាប់​ក្នុងបន្ទប់ជួល!
-បុរសម្នាក់បាន​សម្រេច​បញ្ចប់​ជីវិត​ខ្លួន​ឯង​ដោយ​លោត​ពី​លើ​បង្គោល​ភ្លើង​សម្លាប់​ខ្លួន​សំណាង​ល្អ​គ្រាន់​តែ​រង​របួស​ធ្ងន់
-ទុស្សេខ្សែភ្លើងឆេះម៉ាស៊ីនត្រជាក់ក្នុងពេទ្យសុខ លាភមេត្រី អ្នកជំងឺភ័យរត់ចែកជើងគ្នា!
-ឡានកូរ៉េ១គ្រឿងក្រឡាប់ចាក់ត្រីចោលពេញផ្លូវនៅស្រុកជើងព្រៃ ខេត្តកំពង់ចាម!
-សមត្ថកិច្ចឃាត់ខ្លួនអ្នកញៀនល្បែងជល់មាន់ ៨នាក់និងដកហូតបានម៉ូតូ៩គ្រឿង នៅស្រុក​សង្កែ
-ផលិតផលកសិកម្មកម្ពុជា ៩មុខ កំពុងមានតម្លៃខ្ពស់លើទីផ្សារ
-ក្រសួងកសិកម្មបានដាក់ចេញវិធានការដោះស្រាយមួយចំនួន​ ដើម្បី​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​ផ្នែក​វារីវប្បកម្ម​ នៅកម្ពុជា
-ជនភៀសខ្លួនអាហ្វហ្គានីស្ថាន ភាគច្រើនវិជ្ជមានកូវីដ១៩
-វៀតណាមស្នើសុំវ៉ាក់សាំងពីបណ្ដាប្រទេសអ្នកមាន បន្ថែមជាបន្ទាន់
-ពិធីករវិទ្យុរិះគន់រឿងចាក់វ៉ាក់សាំង និងពាក់ម៉ាស ស្លាប់ដោយសារកូវីដ ១៩

Telegram-Troryorng
Share.