គិត​ត្រឹម​ពេល​នេះ​ គណៈកម្មការ​បាន​រក​ឃើញ​ក្រុម​ខ្លាំង​ឡើង​ទៅ​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​នៃ​ពានរង្វាន់​បាល់ទាត់​ឆ្នេរ​ខ្សាច់​ជើង​ឯក​ពិភពលោក 2021 FIFA Beach Soccer World Cup ហើយ​ដែល​កំពុង​រៀបចំ​នៅ​​​ទីក្រុង​ម៉ូស្គូ ប្រទេស​រុស្ស៊ី ដោយ​ក្រុម​ជប៉ុន ឡើង​ទៅ​ប៉ះ​ម្ចាស់​ផ្ទះ។

សម្រាប់​លទ្ធផល​ប្រកួត​វគ្គ​៨ក្រុម​ចុងក្រោយ​​មាន៖
-សេណេហ្គាល់ ៥-៤ ប្រេស៊ីល
-ស្វីស ១០-១ អ៊ុយរុយហ្គាយ
-ហៃទី ៥-៤ ជប៉ុន
-រុស្ស៊ី ៤-២ អេស្ប៉ាញ

លទ្ធផល​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ៖
-រុស្ស៊ី ៥-៥ (៤-៥) ស្វីស
-ជប៉ុន ៥-២ សេណេហ្គាល់

អាទិត្យ ២៩ សីហា ២០២១៖
កម្មវិធី​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ៖ រុស្ស៊ី ប៉ះ ជប៉ុន
កម្មវិធី​ប្រកួត​វគ្គ​​ដណ្តើម​ចំណាត់​ថ្នាក់​លេខ​៣៖​ស្វីស ប៉ះ សេណេហ្គាល់

ពានរង្វាន់ 2021 FIFA Beach Soccer World Cup មាន​ក្រុម​ចូលរួម​ចំនួន​១៦ក្រុម​មក​ពី​៦ទ្វីប​ផ្សេង​គ្នា ដោយ​បែងចែក​ជា​​៤​ពូល​ប្រកួត​ពី​ថ្ងៃ​ទី​១៩ ដល់ថ្ងៃទី​២៩ ខែ​សីហា ឆ្នាំ​២០២១ នៅ​លើ​ទីលាន ​Luzhniki Beach Soccer Stadium។ គិត​ត្រឹម​ពេល​នេះ​មាន​កីឡាករ Dejan Stankovic ​រក​គ្រាប់បាល់​បាន​ច្រើន​ជាង​គេ​គឺ​រហូត​ដល់​១០គ្រាប់​ម្នាក់​ឯង។

ពានរង្វាន់​បាល់ទាត់​លើ​ឆ្នេរខ្សាច់​នេះ​រៀបចំ​ឡើង​ដំបូង​ពី​ឆ្នាំ​១៩៩៥ មក​ម៉្លេះ ដោយ​រាល់​១​ឆ្នាំ​ម្តង ដោយ​ប្រើ​ឈ្មោះ​ថា Beach Soccer World Championships ប៉ុន្តែ​​នៅ​ឆ្នាំ​២០០៥ បាន​ប្តូរ​ឈ្មោះ​ទៅ​ជា​ FIFA Beach Soccer World Cup។ ក្រុម​ប្រេស៊ីល ឈ្នះ​ជើង​ឯក​បាន​ច្រើន​ជាង​គេ​គឺ​រហូត​ដល់​១៤លើក៕

Telegram-Troryorng
Share.