ភ្នំពេញ៖ នៅវេលាម៉ោង11 យប់ថ្ងែទី29ខែសីហា ឆ្នាំ2021 មានករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តព្រូសពត៍សពាក់ផ្លាកលេខ ភ្នំពេញ 2BH 2812 បើកបរដោយនារីម្នាក់បើកមិនប្រុងប្រយត្ន័បណ្តាលអោយរថយន្តបែកកងរេចង្កូតទៅបុកបង្គោលភ្លើងរថយន្តផ្ទុះពោងរងការខូចខាតយ៉ាងដំណំ។

តាមការបញ្ចាក់ពីនារីម្ចាស់រថយន្តបានប្រាប់ក្រុមអ្នកសារព័ត៍មានបានអោយដឹងថា មុនពេលកើតហេតុគាត់បើចេញពីផ្ទះពួកម៉ាករបស់គាត់ធ្វើដំណើរតាមបណ្តាលផ្លូវ6Aលុះមកដល់ចំនុចជិតសាលាព្រែកលាបរថយន្តក៍បានបែកកងជ្រុលចង្កូតទៅបុកសួរច្បារនិងបង្គោលភ្លើងបណ្តាលអោយបង្គោលភ្លើងទ្រេតរីឯរថយន្តរងការខូចខាតយ៉ាងដំណំម្ចាស់រថយន្តមិនមានរងរបួសទេ។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានមកដល់ក៍បានរាយការណ៍ ទៅសមត្ថកិច្ចជំនាញចរាចរណ៍ក្រុងដើម្បីធ្វើការវាស់វែងយកទៅរក្សាទុកដើម្បីធ្វើការដោះស្រាយដោយសារតែរថយន្តបានបុកសួរច្បារនិងបង្គោលភ្លើងជាសម្បត្តិរបស់រដ្ឋ៕

Share.