ផ្អើលសមត្ថកិច្ចនិងពលរដ្ឋដេញតាមឃាត់ឡានដឹកបេតុង១គ្រឿងក្រោយពីបើបើកបុកឡានសាំយ៉ុងពីក្រោយ ហើយបើកគេចនៅព្រឹកមិញនេះនៅសង្កាត់កន្ទោក ខណ្ឌកំបូល។

រថយន្តដឹកបេតុងមួយគ្រឿងបើកល្បឿនលឿនជ្រុលទៅបុករថយន្តសាំយ៉ុងពីក្រោយ រងការខូចខាតខ្ទេច បែកកញ្ចក់ ហើយព្យាយាម បើករត់គេច ផ្អើលពលរដ្ឋ សមត្ថកិច្ច ដេញតាមឃាត់ កាលពីវេលាម៉ោង៦និង៥០នាទីព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤ មុខវត្តកំបូល ភូមិព្រៃបឹង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ។

តាមប្រភពនៅកន្លែងបានឲ្យដឹងថា មុនពេលកើតហេតុ រថយន្តដឹកបេតុងមួយគ្រឿង ម៉ាកSANY ពណ៌ស ពាក់ស្លាកលេខ ព្រះសីហនុ 5A-8883 បើកល្បឿនលឿនតាម បណ្តោយ ផ្លូវជាតិ លេខ៤ ពីកើតទៅលិច លុះដល់ចំណុចខាងលើ ជ្រុលបុកពីក្រោយរថយន្ត សាំយ៉ុង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AP-2180 ក្នុងដំណើរស្របទិសបណ្តាលឲ្យរងខូចខាត បែកកញ្ចក់ ក្រោយ ហើយរថយន្តបង្កបើករត់គេច ទៅដល់មុខសាលាអាវុធហត្ថកំបូល ចំងាយប្រមាណ ២គីឡូម៉ែត្រ ទើបបងប្អូនប្រជាពលរដ្ឋ សមត្ថកិច្ចដេញតាមទាន់ឃាត់បាន ។

ក្រោយករណីគ្រោះថ្នាក់ចរាចរខាងលើ ភាគីរត់យន្តរងគ្រោះកំពុងរងចាំតំណាងខាង រថយន្តដឹកបេតុង ទៅដោះស្រាយសំណងការខូចខាត ៕

អត្ថបទ៖តាតុងពោធិ៍សែនជ័យ

Share.