ប្រមុខរាជរដ្ឋាភិបាលកម្ពុជាតាមរយៈសារជាសំឡេងនៅថ្ងៃទី៣១ខែសីហានេះ បានណែនាំឲ្យក្រសួងអប់រំយុវជននិងកីឡាសិក្សាអំពីលទ្ធភាពនៃការបើកសាលារៀនឡើងវិញនៅតាមបណ្តាទីតាំងដែលមិនមានការឆ្លងកូវីដ-១៩ជាពិសេសនៅតាមទីជនបទ។

ការសម្រេចរបស់ប្រមុខរាជរដ្ឋាភិបាលនេះបានធ្វើឡើងស្របពេលដែលស្ថានភាពនៃការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩កន្លងមក ភាគច្រើនកើតតែលើតំបន់ទីប្រជុំជនឬទីក្រុងតែប៉ុណ្ណោះ។ ម្យ៉ាងទៀតនៅពេលនេះ កម្ពុជាក៏បាននិងកំពុងដំណើរការចាក់វ៉ាក់សាំង ទៅដល់កុមារនិងយុវវ័យអាយុចាប់ពី១២ឆ្នាំ ដល់ក្រោម១៨ឆ្នាំផងដែរ។

យ៉ាងណាក៏ដោយ សាលាដែលត្រូវបានអនុញ្ញាតឲ្យបើកសាលារៀនឡើងវិញនោះត្រូវអនុវត្តទៅតាមវិធានការនានារបស់ រាជរដ្ឋាភិបាលក៏ដូចជាក្រសួងសុខាភិបាល៕

Share.