វ៉ាក់សាំងកូវីដ-១៩ ប្រភេទស៊ីណូវ៉ាក់ ចំនួន២លានដូស បានដឹកមកដល់ប្រទេសកម្ពុជា នាថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១នេះ។

វ៉ាក់សាំង២លានដូសនេះជាវ៉ាក់សាំងដែលរាជរដ្ឋាភិបាលកម្ពុជា បញ្ជាទិញពីប្រទេសចិនខណៈដែលកម្ពុជាបាននិងកំពុងសម្រុក ចាក់វ៉ាក់សាំងដល់ពលរដ្ឋនៅទូទាំងប្រទេសជាពិសេសការចាក់ដូសជំរុញឬដូសទី៣។

បើតាមក្រសួងសុខាភិបាល វ៉ាក់សាំង២លានដូសជាប្រភេទសូណូវ៉ាក់នេះ នឹងត្រូវប្រើប្រាស់សម្រាប់ចាក់ដូសជំរុញជូនដល់ពលរដ្ឋ ដែលបានទទួលវ៉ាក់សាំងដូសទី១និងដូសទី២រួចហើយ។

គិតមកដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១នេះ កម្ពុជាមានវ៉ាក់សាំងកូវីដ-១៩ នៅក្នុងដៃ មានជាង២៧លានដូសខណៈដែលមាន ពលរដ្ឋជាង១០លាននាក់ហើយបានទទួលវ៉ាក់សាំងប្រឆាំងកូវីដ១៩៕

Share.