បុរសម្នាក់សង្ស័យថាមានវិបត្តិជាមួយនឹងក្រុមគ្រួសារបានសម្រេចចិត្តជិះមូតូកង់បីរបស់ខ្លួន  មកលោតទឹកនៅលើស្ពានជ្រោយចង្វារ កាលពីវេលាម៉ោង០០និង១២នាទីយប់រំលង អាធ្រាតឈានចូលថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ ចំណុចលើស្ពានជ្រោយចង្វារក្នុងសង្កាត់ ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។

ក្រោយពីបាត់ខ្លួនបុរសអ្នកបើកម៉ូតូកង់បី ដែលគេសន្និដ្ឋាន លោតទឹកសម្លាប់ខ្លួន មាន បន្សល់ ទុកទូរស័ព្ទដៃ ម៉ូតូកង់បី លុយកាក់ ទើបសមត្ថកិច្ចស្រាវជ្រាវ ទំនាក់ទំនងស្វែងរក សាច់ញាតិ ក្រុមគ្រួសារឃើញ ទៅដល់លើស្ពាន ចំណុចកើតហេតុ ។

បើតាមក្រុមគ្រួសារ បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ តូច រិនដា ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរ រត់ម៉ូតូកង់បី ស្នាក់នៅគល់ស្ពានជ្រោយចង្វារ ប៉ែកខាងលិច សង្កាត់ស្រះចក ខណ្ឌដូនពេញ ។

យោងតាមប្រភពព័ត៌មានពីពលរដ្ឋបានឲ្យដឹងថាមុនកើតហេតុគេបានឃើញជនរងគ្រោះជិះ កង់បីពណ៌លឿងមួយគ្រឿងពាក់ស្លាកលេខ ស្វាយរៀង 1N- 2912  ជិះចេញពីរង្វង់មូល កួចការណុងរួចបានឡើងស្ពានជ្រោយចង្វា លុះមកដល់ពាក់កណ្តាលស្ពាន ក៏ទុកលុយ មួយចំនួននិងស្បែកជើងមួយគូ  រួច លោតទៅក្រោមបាត់ ក្រោយមកបានពលរដ្ឋរាយការណ៍ ទៅសមត្ថកិច្ចអោយចុះមកភ្លាមៗ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់រួចយកម៉ូតូកង់បីរបស់ជនរងគ្រោះទៅ រក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ជ្រោយចង្វារដើម្បីរង់ចាំក្រុមគ្រួសារមកទទួល៕

អត្ថបទ៖ស្វាយ ភឿន

Share.