ប្រុស​ស្អាត​ Lee Jong Suk តារា​ឯក​ល្បី​សំណព្វចិត្ត​អ្នក​គាំទ្រ​នារីៗ​ពី​ភាពយន្ត​ភាគ​កូរ៉េ​​ «W:Two World» នឹង​ក្លាយ​ជា​ស្វាមី​របស់​ស្រីស្រស់​ Im YoonA នៅ​ក្នុង​ខ្សែ​ភាពយន្ត​​ភាគ​ថ្មី​មួយ​របស់​ TVN រឿង​ «Big Mouth»

នៅ​ព្រឹក​ថ្ងៃ​ទី​១ ខែ​កញ្ញា​ ឆ្នាំ​២០២១ ប៉ុស្ដិ៍ TVN បាន​ប្រកាស​រឿង​ភាគ​ថ្មី​របស់​ខ្លួន​ មាន​ចំណង​ជើង​ថា​ «Big Mouth» ដែល​រឿង​នេះ​និយាយ​ពី​មេធាវី​មួយ​រូប​ ស្រាប់​តែ​ក្លាយ​ជា​មនុស្ស​បោកប្រាស់ម្នាក់​​ត្រឹម​តែ​មួយ​យប់​។

រឿង​នេះ​ Lee Jong Suk នឹង​សម្ដែង​ជា​តួ​​អង្គ​ម្នាក់​ឈ្មោះ​ Park Chang Ho ជា​មេធាវី​ម្នាក់​ដែល​ដើរ​ក្ដី​នៅ​តុលាការ​​មាន​សង្ឃឹម​ឈ្នះ​ត្រឹម​តែ​១០​%​ប៉ុណ្ណោះ​។ ព្រោះ​តែ​​គេ​ជា​មនុស្ស​និយាយ​ច្រើន​ជាង​សកម្មភាព​ ធ្វើ​ឱ្យ​មេធាវី​ផ្សេង​ៗ​ដាក់​ឈ្មោះ​ហៅ​​ក្រៅ​​ឱ្យ​​គេ​គឺ​ «Big Mouth» «មាត់​ធំ»

ថ្ងៃ​មួយ​នៅ​​ពេល​គេ​ក្រោក​ពី​គេង​ គេ​ស្រាប់​តែ​ក្លាយ​ជា​គោលដៅ​ បុរស​បោក​ប្រាស់​ដ៏​ល្បី​មាត់​ធំ​ ដូច្នេះ​ជីវិត​របស់​គេ​បាន​ធ្លាក់​ចូល​ក្នុង​គ្រោះ​ថ្នាក់​។ តារា​ចម្រៀងល្បី​ YoonA នឹង​សម្ដែង​ជា​​តួ​អង្គ​​ម្នាក់​ឈ្មោះ Ko Mi Ho គិលានុប្បដ្ឋាយិកា​រូប​ស្អាត​ជា​ភរិយា​របស់​ Park Chang Ho

ក្រោយ​ជា​ជំនួយ​ធ្វើ​ឱ្យ​ស្វាមី​ខ្លួន​ក្លាយ​ជា​មេធាវី​ដ៏​ជោគជ័យ​ម្នាក់ Ko Mi Ho បាន​ឮ​​​រឿង​ដែល​ស្វាមីខ្លួន​ក្លាយ​ជា​អ្នក​បោប្រាស់​ជំនាញ​ ដូច្នេះ​នាង​ចាប់​ផ្ដើម​​ធ្វើ​យ៉ាង​ណា​ដក​ឈ្មោះ​នេះ​ចេញ​ពី​ស្វាមី​របស់​ខ្លួន​។​

សម្រាប់​រឿង​​ភាគ​ថ្មី​របស់​ទូរទស្សន៍ TVN «Big Mouse» នឹង​បញ្ចាំង​នៅ​​លើ​កញ្ចក់​ទូរទស្សន៍​ TVN នា​កំឡុង​ឆ្នាំ​២០២២ ខាង​មុខ​នេះ​៕

Telegram-Troryorng

Share.