ក្រុងព្រះសីហនុ៖ ​ព័ត៌មានបឋម នៅវេលាម៉ោងប្រហែល១០និង១០នាទី ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២១ នៅចំនុចឆ្នេរអូឈើទាល ករណីស្រ្តីជនជាតិចិន ១នាក់ លុងទឹកស្លាប់។

យោងតាមសេចក្តីរាយការណ៍ពីសមត្ថកិច្ចបានបញ្ជាក់ថា នៅមុនពេលហេតុការណ៍ កម្លាំងល្បាតចល័តអនុវត្តច្បាប់ បានល្បាតមកដល់ចំនុចខាងលើ បានឃើញស្រ្តីជនជាតិចិន២នាក់បានជិះ Pass app មកឈប់និងចុះពីលើពីលើ Pass app នៅចំនុចមុខព្រំដែនទឹកចាស់ ដោយមិនពាក់ម៉ាស់ កម្លាំងយើងណែនាំអប់រំ និងចែកម៉ាស់អោយពាក់ រួចក៏ឃើញស្រ្តីទាំង២ដើរចូលសំដៅទៅមាត់ឆ្នេរ ។ 

ប្រហែលជា២០នាទីក្រោយ ក៏មានការឆោឡោមានស្រ្តីម្នាក់លង់ទឹក កម្លាំងល្បាតចល័ត និងនគរបាលទេសចរណ៏ ក៏បានទៅដល់ទីតាំងកើតហេតុភ្លាមៗ នឹងរកគេអោយជួយសង្គ្រោះ មកលើគោក  តែស្រ្តីនោះបានដាច់ដង្ហើមទៅហើយ ។

ក្រោយកើតហេតុកម្លាំងសមត្ថកិច្ច បានឃាត់ស្រ្តី ម្នាក់ដែលរួមដំណើរជាមួយគ្នា ដើម្បីធ្វើការសាកសួរបន្តនិតីវិធី។ហើយបើតាមការសន្ឋិដ្ឋាន ជំហានដំបូងរបស់សមត្ថកិច្ច អាចជាករណីអត្តឃាត ៕

Share.