ហេតុអ្វីបានជាស្ថាប័នបរទេសមួយចំនួនហាក់បង្កបរិយាកាសឲ្យបុគ្គលខ្លះប្រព្រឹត្តនូវទង្វើដែល ផ្ទុយនឹងច្បាប់របស់ព្រះរាជាណាចក្រកម្ពុជា?នេះគឺជាចម្ងល់របស់ប្រធានសហភាពសហព័ន្ធ យុវជនកម្ពុជា ឯកឧត្តមហ៊ុន ម៉ានី។

ការថ្លែងរបស់ឯកឧត្តមហ៊ុន ម៉ានីនេះបានធ្វើឡើងបន្ទាប់ពីអ្នកនយោបាយមាននិន្នាការប្រឆាំងមួយចំនួយបាននិងកំពុងធ្វើសកម្មភាពញុះញង់ធ្វើឲ្យមានចលាចលនៅក្នុងសង្គមខណៈដែលកម្ពុជាកំពុងប្រឈម នឹងវិបត្តិកូវីដ១៩។

ការបង្ហាញនូវចម្ងល់របស់ឯកឧត្តមនេះបានធ្វើឡើងក្នុងឱកាសដែលលោកអញ្ជើញប្រគល់ អំណោយជូនដល់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សម្រាប់ប្រើប្រាស់ក្នុងការងារ ប្រយុទ្ធប្រឆាំងជំងឺ កូវីដ-១៩នៅព្រឹកថ្ងៃទី១ខែកញ្ញឆ្នាំ២០២១នេះ។

នៅក្នុងនោះដែរប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាតំណាងរាស្ត្រមកពី គណបក្សកាន់អំណាចផងនោះក៏បានលើកឡើងអំពីក្រុមប្រឆាំងមួយចំនួនដែលបាននិងកំពុងធ្វើសកម្មភាពបំបែកគណបក្សប្រជាជនកម្ពុជាខណៈដែលអវត្តមានរដ្ឋមន្ត្រីក្រសួងមហាផ្ទៃនិងជា អនុប្រធានគណបក្សប្រជាជនកម្ពុជាគឺសម្តេចក្រឡាហោម ស ខេង។

លោកថា ការប៉ុនប៉ងបំបែកបំបាក់ផ្ទៃក្នុងរបស់គណបកក្សប្រជាជនកម្ពុជាពីសំណាក់ក្រុមប្រឆាំង នេះគឺមិនអាចទៅរួចនោះឡើយ៕

Share.