អ្នក​នាង​ ចន ច័ន្ទ​លក្ខិណា កាល​ពី​ថ្ងៃ​ទី​៣១ ខែ​សីហា ឆ្នាំ​២០២១ ម្សិលមិញ​នេះ​ បាន​ផុស​រូប​ភាព​ជា​ច្រើន​សន្លឹក​ជាមួយ​នឹង​កូន​ស្រី​បណ្ដូល​ចិត្ត​ កុមារី ឆានី​ ហ្សាហ្សាចូលលី ដែល​មាន​វ័យ​ត្រឹម​តែ​ ១៤​ឆ្នាំ​សោះ​ ប៉ុន្តែ​រូប​សម្រស់​ពិត​ជា​ស្រស់​ស្អាត​ខ្លាំង​ពិសេស​មុខ​កាត់​ទៅ​រក​ឪពុក​គឺ​លោក​ យុត្ថារ៉ា ឆានី​ បេះដាក់​​តែ​ម្ដង​។

រូប​ភាព​ជាមួយ​នឹង​កូន​ស្រី​ដែល​អ្នក​នា​ង ចន ច័ន្ទ​លក្ខិណា​ បាន​បង្ហោះ​នោះ​ទទួល​បាន​ការ​សរសើរ​យ៉ាង​ច្រើន​ពី​សំណាក់​អ្នក​គាំទ្រ​។ ក្នុង​នោះ​អ្នក​នាង​ ក៏​ផុស​បែបលេង​សើច​ដែរថ​ា «ពីរនាក់​ប្អូន​ស្រី​» ដោយ​សំណេរ​នេះ​​ក៏​មាន​អ្នក​គាំទ្រ​ខ្លះ​បាន​លើក​ឡើង​ដែរ​ថា​ អ្នក​នាង​ ចន ច័ន្ទ​លក្ខិណា​ នៅ​តែ​មើល​ទៅ​ក្មេង​ទោះ​ជា​កូន​ស្រី​ធំ​​ទន្ទឹម​នឹង​ខ្លួន​ក្ដី​ តែ​អ្នក​នាង​នៅ​តែក្មេង ដោយ​មាន​អ្នក​ទទួល​ស្គាល់​ថា​អ្នក​នាង​ពិត​ជា​ប្រៀប​ដូច​បងស្រី​របស់​កូន​ខ្លួន​មែន​។​​។

ចង់​ដឹង​ថា​ អ្នក​ម្ដាយ​ និង​កូន​ស្រី​ស្អាត​ យ៉ាង​ណា​សូម​ទស្សនា​រូប​ភាព​ខាង​ក្រោម​៖

Telegram-Troryorng
Share.