ភ្នំពេញ៖ រថយន្តក្រឡុកស៊ីមង៍មួយគ្រឿងបានរ៉េចង្កូតឡើងសួនពុះចែកទ្រូងផ្លូវជ្រុលទៅបុកបង្គោលភ្លើងបាក់អស់មួយដើម និង ខូចខាតសួនលំអរផ្លូវប្រវែង១២ម៉ែត្រ ផងដែរ  ។

ហេតុការណ៍នេះបានកើតឡើង ស្ថិតនៅចំណុច ខាងជើងច្រកចូលបុរីហាយលែន៥០ ម៉ែត ផ្លូវជាតិលេខ៦អា ភូមិ ក្តីចាស់  សង្កាត់ បាក់ខែង ខណ្ឌ ជ្រោយចង្វារ រាជធានីភ្នំពេញ​ កាលវេលាម៉ោង ០២និង នាទី  រសៀលថ្ងៃទី ០១ ខែកញ្ញា  ឆ្នាំ២០២១។

តាមប្រភពព័ត៌មាន ពីពលរដ្ឋនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុឃេីយរថយន្តក្រឡុកស៊ីមង៍មួយគ្រឿង ម៉ាក់ Hino ពណ៌ ស ពាក់ស្លាកលេខ  ភ្នំពេញ 5A-3327 បេីកពីជេីងទៅត្បូងបើកដោយយុវជនម្នាក់ឈ្មោះ  ឈឹង  សាល  ភេទ ប្រុស  អាយុ ២៦ឆ្នាំ  មុខរបបេីករថយន្ត  អាស័យដ្ឋាន ភូមិក្រងស្វាយ ឃុំស្វាយអំពារ ស្រុកមុខកំពូល ខេត្តកណ្តាល។

ក្រោយកេីតហេតុ កម្លាំងសមត្តកិច្ចចរាចរណ៍បានប្រគល់ករណីខាងលើ អោយការិយាល័យចរាចរណ៍ក្រុងដោះស្រាយបន្ត ៕

Share.