សហព័ន្ធ​កីឡា​បាល់ទាត់កម្ពុជា (ស.ប.ក) បាន​បញ្ជាក់​ថ្មីៗ​នេះ​ថា​​នឹង​បញ្ជូន​កីឡា​ការិនី​ចំនួន​២២​រូប​ទៅ​ហ្វឹកហាត់​នៅ​ប្រទេស​ចិន រយៈពេល​៣ខែ ឬ ៩០ថ្ងៃ ក្នុង​ផែនការ​មួយ​ត្រៀម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម​ឆ្នាំ​២០២៣។

នៅ​លើ​ហ្វេសប៊ុក​របស់​សហព័ន្ធ​បាន​បញ្ជាក់​ថា៖«ដើម្បី​ពង្រឹង​សមត្ថភាព​អត្តពលិក​កម្ពុជា ត្រៀម​សម្រាប់​ព្រឹត្តការណ៍​កីឡាស៊ីហ្គេម​ឆ្នាំ​២០២៣ សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា ក្រោម​ការ​សហការណ៍​ពី​ភាគី​ខាង​សាធារណរដ្ឋ​ប្រជាមានិត​ចិន តាម​រយៈ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​ប្រកួត​កីឡា​អាស៊ី​អាគ្នេយ៍​លើក​ទី​៣២ ​ឆ្នាំ​២០២៣ នឹង​បញ្ជូន​កីឡា​ការិនី​ជម្រើស​ជាតិ​កម្ពុជា ដែល​មាន​រាយ​នាម​ក្នុង​បញ្ជី ទៅ​ហ្វឹកហាត់​នៅ​សាធារណរដ្ឋ​ប្រជាមានិតចិនរយៈពេល ៩០ថ្ងៃ។ ក្រុម​ជម្រើស​ជាតិ​នារី​នឹង​ត្រូវ​ធ្វើ​ដំណើរ​ទៅ​ហ្វឹកហាត់​នា​ចុង​ខែ​កញ្ញា​នេះ ក្រោយ​ពន្យារ​ពេល​មួយ​រយៈ​ដោយ​សារ​វិបត្ត​ជំងឺ​ឆ្លង​កូវីដ-១៩។

Telegram-Troryorng
Share.