បន្ទាយមានជ័យ៖ បុរសម្នាក់ដាច់ចិត្តធ្វើអត្តឃាតសម្លាប់ខ្លួនឯងដោយបំផ្ទុះគ្រាប់បែកស្លាប់នៅក្នុងខ្ទម ។ ហេតុការណ៍បំផ្ទុះគ្រាប់បែកធ្វើអត្តឃាតនេះបានកើតឡើង នៅភូមិរង្វាន ឃុំណាំតៅ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ កាលពីវេលា ម៉ោង៤ និង១០នាទីព្រឹក ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១  ។

លោកប៉ិក គឹមហ៊ាក់ អធិការស្តីស្រុកភ្នំស្រុក បានឲ្យដឹងថា ជនរងគ្រោះ ដែលបានធ្វើអត្តឃាត ឈ្មោះ ម៉ី  កូត ភេទប្រុស អាយុ ៥៤ឆ្នាំ ជាជនពិការដើរមិនរួចយូរឆ្នាំ នៅតែម្នាក់ឯង គ្មានប្រពន្ធកូន នៅភូមិ រង្វាន ឃុំណាំតៅ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ  កាលពីអតីតគាត់ធ្លាប់បានធ្វើជាទាហានផងដែរ។

លោកអធិការស្តីទី បានបញ្ជាក់ថា ក្រោយពីកើតហេតុ កម្លាំងនគរបាលបាន ហ៊ុំព័ទ្ធកន្លែងកើតហេតុ និងក្រុមការងារចុះធ្វើកោ សល្យវិច្ច័យ  ។

លោកវរសេនីយ៍ឯក សួន សុត្ថារ័ត្ន នាយការិយាល័យ បច្ចេកទេស វិទ្យាសាស្ត្រខេត្តបានបញ្ជាក់ថា ជនរងគ្រោះគឺអវជីវៈមានធម្មតាតែគាត់ដើរមិនរួច ហើយតាមការឲ្យដឹងពីសាច់ញាតិបានឲ្យដឹងថា ជនរងគ្រោះធ្លាប់ធ្វើជាទាហា ធ្លាក់ខ្លួនឈឺពិការជាង ១០ឆ្នាំមកហើយ ។

ផ្អែកលើការពិនិត្យយ៉ាងល្អិតល្អន់របស់មន្រ្ដីជំនាញ និងការសន្និដ្ឋានរបស់លោកគ្រូពេទ្យកោសល្យវិច្ច័យ ឈ្មោះម៉ី កូត បានបំផ្ទុះគ្រាប់បែកធ្វើអត្តឃាតសម្លាប់ខ្លួន ពិតប្រាកដមែន មិនមែនជាករណីឃាតកម្មទេ។ ទាក់ទិននឹងការដាច់ចិត្តធ្វើអត្តឃាតនេះសង្ស័ យតូចចិត្តនឹងខ្លួនពិការយូរឆ្នាំ រស់នៅម្នាក់ឯង ។ មួយវិញទៀតគ្រាប់បែកដែលធ្វអត្តឃាតនោះសង្ស័យគាត់លាក់ទុកកាលពីធ្វើ ទាហាន  ហើយគ្មានអ្នកណាបានដឹង ៕

អត្ថបទ៖ ប៉ោយប៉ែត

Share.