ភ្នំពេញ៖  យុវនារី២នាក់បានស្លាប់នៅរាជធានីភ្នំពេញនិងម្នាក់ទៀតបានស្លាប់នៅឯស្រុកកំណើតបន្ទាប់ពីពួកគេទាំងបីនាក់ផឹកស្រាអុកនៅរាជធានីភ្នំពេញ រួចក៏បំបែកគ្នាទៅសម្រាក។

ហេតុការនេះបង្កការភ្ញាក់ផ្អើលនេះ ស្ថិតនៅបន្ទប់ជួលជាន់ទី៣មួយកន្លែងក្រុម៤៤ ភូមិ ៨សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន កាលពីវេលាម៉ោង ១២និង ៤០នាទីថ្ងៃទី ២ ខែកញ្ញា ឆ្នាំ២០២១។

ជនរងគ្រោះដែលស្លាប់បាត់បង់ជីវិតមានឈ្មោះ ស្រ៊ុន  ស្រីកា អាយុ១៧ ឆ្នាំ ជាអ្នកសំអាងការ ស្នាក់នៅកន្លែងកើតហេតុ និងម្នាក់ទៀតឈ្មោះ ផល ដាវី អាយុ១៨ឆ្នាំ មុខរបរសំអាងការដូចគ្នា អ្នកទាំងពីរមានស្រុកកំណើត នៅភូមិ អ្នកលឿង  ស្រុកពាមរក៍  ខេត្តព្រៃវែង។ រីឯជនរងគ្រោះម្នាក់ទៀតដែលបានស្លាប់នៅឯស្រុកកំណើតមានឈ្មោះ ស្រីថៃ អាយុ១៨ឆ្នាំ ស្នាក់នៅបន្ទប់ជួលកន្លែងកើតហេតុ និងមានស្រុកកំណើតនៅ ស្រុកល្វាឯម ខេត្តកណ្ដាល។

បើតាមសម្ដីប្អូនស្រីម្នាក់បានប្រាប់ឲ្យដឹងថា នៅល្ងាចថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២១  បងស្រីរបស់ខ្លួននិងមិត្តភ័ក្រប្រុសស្រី៣ទៀបាន នាំគ្នាផឹកស្រាអស់ជាច្រើនដប  ដែលមានស្រាសាំប៉ាញនិងស្រាក្រហមទិញមកយកអុកផឹកជុំគ្នា ពេលដែលផឹករួចរាល់ហើយមានមិត្តភក្កិបងស្រីគេម្នាក់បានចេញទៅស្រុកកំណើតនិងមនុស្សប្រុសម្នាក់ទៀតបានចេញទៅបាត់ដែរ ហើយបងស្រីរបស់គេបានដេកនៅជាមួយមិត្តភ័ក្រនៅបន្ទប់ជួលកន្លែងកើតហេតុ ។

បើតាមសម្ដីប្អូនស្រីម្នាក់បានប្រាប់ឲ្យដឹងថា  នៅល្ងាចថ្ងៃទី១ខែកញ្ញាឆ្នាំ២០២១  បងស្រីរបស់ខ្លួននិងមិត្តភ័ក្រប្រុសស្រី៣ទៀបាន នាំគ្នាផឹកស្រាអស់ជាច្រើនដប  ដែលមានស្រាសាំប៉ាញ និងស្រាក្រហមទិញមកយកអុកផឹកជុំគ្នា ពេលដែលផឹករួចហើយ មានមិត្ត ភក្កិបងស្រីគេម្នាក់បានចេញទៅស្រុកកំណើត និងមនុស្សប្រុសម្នាក់ទៀតបានចេញទៅបាត់ដែរ ហើយបងស្រីរបស់គេបានដេកនៅជាមួយមិត្តភ័ក្រនៅបន្ទប់ជួលកន្លែងកើតហេតុ ។

បើតាមសម្ដីអ៊ំប្រុសម្នាក់ ដែលគាត់បានប្រាប់ថាគាត់ត្រូវជាតារបស់នារីវ័យក្មេងអ្នកដែលបានស្លាប់បានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុគាត់កំពុងតែរត់កង់បីស្រាប់តែខាងក្រុមគ្រួសារបានខលមកប្រាប់គាត់ថាចៅរបស់គាត់ដែលទើបចេញពីរាជធានីភ្នំពេញទៅលេងស្រុកកំណើតបានស្លាប់បាត់បង់ជីវិតទៅហើយ ក្រោយពីទទួលបានដំណឹងថា ចៅស្លាប់គាត់បានប្រញាប់ឡើងមកប្រាប់មិត្តភ័ក្កិដែលរស់នៅបន្ទប់ជួលជាមួយគ្នាឲ្យបានដឹងពេលមកដល់បន្ទប់ជួលគាត់ក៏បានគោះទ្វាបន្ទប់ តែមិនមានឮសំឡេងឆ្លើយ តប ហើយមិនឃើញមានចាក់នៅខាងក្រៅផង គាត់ក៏បានមកប្រាប់ម្ចាស់ផ្ទះជួលដើម្បីឱ្យទៅជួយមើលពេលចូលទៅដល់ស្រាប់តែឃើញនារីវ័យក្មេងទាំងពីរនាក់នោះបានដេកស្លាប់នៅក្នុងបន្ទប់ជួលបាត់ទៅហើយរួចប្រញាប់រាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋានដើម្បីចុះមកពិនិត្យនៅកន្លែងកើតហេតុ។

ក្រោយពីសមត្ថកិច្ចទទួលបានព័ត៌មានថាមាននារីវ័យក្មេងបានស្លាប់នៅក្នុងបន្ទប់ជួលសមត្ថកិច្ចក៏បានចុះមកដល់ទីតាំងនៅកន្លែងកើតហេតុនិងបានទំនាក់ទំនងទៅខាងលោកគ្រូពេទ្យដើម្បីចុះមកយកសំណាកសពទាំងពីរនាក់ ដោយលទ្ធផលបញ្ជាក់ថា ទាំងពីរនាក់មិនមានឆ្លងនៃជំងឺ កូវីដ19 នោះទេ។ បន្ទាប់មកសមត្ថកិច្ចខណ្ឌចំការមន បានរាយការណ៍ទៅសមត្ថកិច្ច កោសល្យវិច័្ចយស្នងការរាជធានីភ្នំពេញ ដើម្បីចុះមកធ្វើកោសល្យវិច័្ចយលើសពនារីវ័យក្មេងពីរនាក់ ។នៅជុំវិញករណីខាងលើនេះសមត្ថកិច្ចមិនទាន់បានបញ្ជាក់ថាជាករណីអ្វីនោះទេកំពុងតែធ្វើការស្រាវជ្រាវបន្តទៀត៕

Share.