ប្រទេសអេស្បាញ បាននិយាយថា ខ្លួនសង្ឃឹមថា នឹងអាចបើកចំហរដល់អ្នកធ្វើដំណើរទៅក្រៅប្រទេសចាប់ពី ខែមិថុនា នេះតទៅ ខណៈគំរោងសម្រាប់វិញ្ញាបនប័ត្រសុខភាពឌីជីថលទូទាំងអឺរ៉ុប នឹងត្រូវធ្វើឡើងនៅចំពោះមុខសភាអឺរ៉ុប។

រដ្ឋមន្រ្តីក្រសួងទេសចរណ៍ Fernando Valdés បាននិយាយថា ការសាកល្បងសាកល្បងនឹងធ្វើឡើងនៅខែឧសភា ដើម្បីឱ្យអេស្បាញត្រៀមខ្លួនទទួលអ្នកធ្វើដំណើរ នៅខែបន្ទាប់ (ខែមិថុនា)។

វិស័យឧស្សាហកម្មគ្មានផ្សេងដើរតួនាទីយ៉ាងសំខាន់ ក្នុងតំបន់ពិសេស គឺប្រទេសអេស្ប៉ាញតែម្តង។ ជារៀងរាល់ឆ្នាំអេស្ប៉ាញបានស្វាគមន៍ភ្ញៀវទេសចរបរទេស រហូតដល់៨០លាននាក់ ជាប្រទេសដែលមានភ្ញៀវទេសចរច្រើនជាងគេបំផុតលើពិភពលោក។

ប្រទេសជាច្រើនបានចាប់ផ្តើមប្រើក្រដាសសខុភាពឌីជីថល ដើម្បីជួយសំរួលនៅក្នុងតំបន់បិទខ្ទប់ ។ វិញ្ញាបនបត្រឌីជីថល គឺជាការបញ្ជាក់ថា បានចាក់វ៉ាក់សាំងរួចរាល់ បានធ្វើតេស្តអវិជ្ជមាន ឬបានជាសះស្បើយពីជំងឺកូវីដ១៩។

រដ្ឋមន្ត្រីក្រសួងទេសចរណ៍លោក Fernando Valdés បានប្រាប់សន្និសីទស្តីពីការធ្វើដំណើរនៅក្នុងប្រទេសម៉ិចស៊ិកូប្រទេសរបស់លោកនឹងត្រៀមរួចរាល់នៅខែមិថុនា ដើម្បីប្រាប់អ្នកដំណើរទាំងអស់នៅទូទាំងពិភពលោកថាអ្នកអាចមកលេងយើង។

ប្រទេសអេស្បាញជាទិសដៅពេញនិយមសម្រាប់អ្នកធ្វើដំណើរកម្សាន្តមកពីអង់គ្លេស ប៉ុន្តែពួកគេត្រូវរង់ចាំ២-៣សប្តាហ៍ទៀត ដើម្បីដឹងថា តើពួកគេអាចចាប់ផ្តើមកក់សំបុត្រ នៃការធ្វើដំណើរបានដែរឬទេ? ចាប់ពីថ្ងៃទី១៧ ឧសភា ការធ្វើដំណើរកម្សាន្តក្រៅប្រទេសអាចចាប់ផ្តើមសម្រាប់ប្រជាជននៅអង់គ្លេសក្រោមផែនទីបង្ហាញផ្លូវរបស់នាយករដ្ឋមន្រ្តីរបស់អង់គ្លេស Boris Johnson សម្រាប់ការបន្ធូរបន្ថយការរឹតត្បិត។

ប្រទេសអេស្ប៉ាញ មានអ្នកឆ្លងកូវីដ១៩ សរុប៣លានកន្លះ និងមានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ សរុបជាង៧សែននាក់។ រហូតមកទល់នឹងពេលនេះ អ្នកឆ្លងជំងឺកូវីដ១៩ នៅទូទាំងពិភពលោកសរុប ១៤៩លាននាក់ និងមានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ ជាង៣លាននាក់ គិតត្រឹមព្រឹកថ្ងៃទី ២៩ ខែមេសា ២០២១៕

ប្រភព៖ BBC

Share.