ការរីករាលដាលនៃជំងឺកូវីដ-19 ធ្វើឱ្យបរិយាកាសនៃភាពរីករាយការជួបជុំបានបាត់ពីក្នុងអារម្មណ៍មហាគ្រួសារខ្មែររយៈពេល២ឆ្នាំជាប់ៗគ្នា សំឡេងចម្រៀងដែលធ្លាប់តែបំពេរអារម្មណ៍ធ្វើឱ្យនឹកស្រណោះដល់ស្រុកកំណើត ធ្លាប់តែលាន់រងំប្រគំកំដរ ធ្វើឱ្យរលឹកដល់បរិយាកាស អនុស្សាវរីយ៍ កាលពីយុវវ័យ មិនលាន់ឮដូចសព្វមួយដងឡើយ។
យ៉ាងណាមិញត្រយងសូមរំលឹកដល់បទចម្រៀងចំនួន៥ បទដែលជាបទចម្រៀងអមតៈឱ្យតែជិតដល់រដូវភ្ជុំបងប្អូនខ្មែរមួយភាគធំច្រើនតែលើកយកមកចាក់ស្ដាប់កម្សាន្តដើម្បីបង្កើតបរិយាកាសឱ្យកាន់តែរំភើបរីករាយ ត្រូវនឹងឱកាសនៃបុណ្យភ្ជុំបិណ្ឌ ពេលវេលាមហាគ្រួសារខ្មែរ បានទៅជួបជុំផៅញាតិសណ្ដាន។
បទចម្រៀងដែលត្រយងនឹងលើកយកមកបង្ហាញនេះស្ថិតក្នុងអាល់ប៊ុមចម្រៀងទី១១៣ របស់ផលិតកម្មរស្មីហង្សមាស ចេញកាលពីកំឡុងឆ្នាំ២០០២ ដែលបទចម្រៀងទាំងអស់រៀបរៀងដោយព្រឹទ្ធនិពន្ធ៖ ហ៊ុន ហេង សម្រួលតន្ត្រីដោយ៖ លោកគ្រូ ញូង សារិន បកស្រាយដោយសិល្បករជើងចាស់ ណូយ វ៉ាន់ណេត និង ហ៊ឹម ស៊ីវន។
បទចម្រៀងទាំង៥បទដែលនៅតែពេញនិយមពីរោះរណ្ដំជាប់ចិត្តអ្នកគាំទ្រមានបទណាខ្លះសូមសណ្ដាប់កម្សាន្តដូចខាងក្រោម៖
១. រដូវបិណ្ឌភ្ជុំ
២. ផ្កាកំពីងពួយ
៣. ទៅបោះបាយបិណ្ឌ
៤.រកគ្រប់ប្រាំពីរវត្ត
៥. សែនជូនដំណើរ