ភ្នំពេញ៖ ដោយមានការបញ្ជាផ្ទាល់ពីលោកវរសេនីយ៍ឯកហួរ ម៉េង វ៉ាង អធិការនគរបាលខណ្ឌសែនសុខ ដឹកនាំដោយលោកវរសេនីយ៍ទោ ស៊ុ ធនរតនា អធិការរងទទួលផែនបង្ក្រាបគ្រឿងញៀនដឹកនាំកម្លាំងនគរបាលខណ្ឌសែនសុខ និងសហការជាមួយនិងប៉ុស្តិ៍នរគបាលទឹកថ្លាចុះល្បាតពួនស្ទាក់ក្នុងមូលដ្ធានខណ្ធសែនសុខ ក៏ឃើញជនសង្ស័យចំនួន៣នាក់ឈរតាមច្រកតូចៗ ក្នុងភូមិបុរីកម្មករ ដោយមានការសង្ស័យទើបកម្លាំងនរបាលហៅសួរនាំឆែកឆេរលើដងខ្លួនក៏ឃើញក្រាមព័ណ៌ ស ចំនួន៨ កញ្ចប់តូចករណី ជួញដូរដោយខុសច្បាប់នៅសារធាតុញៀន នៅចំណុច បឹងឈូក ភូមិ បុរីកម្មករ សង្កាត់ ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីថ្ងៃ០៣ ខែកញ្ញា ឆ្នាំ២០២១ នាម៉ោង ១៦:២០នាទី។

  • ជនសង្ស័យទី១. ឈ្មោះ លី ហុង ភេទប្រុស អាយុ ២១ ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងភ្លើង ស្នាក់នៅ ភូមិ បុរីកម្មករ សង្កាត់ ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ឃាត់ខ្លួនមានសារធាតុញៀន ។
  • ជនសង្ស័យទី២. ឈ្មោះ វន វីត ភេទ ប្រុស អាយុ ១៨ ឆ្នាំ មុខរបរ លក់បាយ ស្នាក់នៅ ភូមិ បុរីកម្មករ សង្កាត់ ទឹកថ្លា ខណ្ឌ សែនសុខ រាជធានីភ្នំពេញ ឃាត់ខ្លួនមានសារធាតុញៀន ។
  • ជនសង្ស័យទី៣. ឈ្មោះ លាន រតនា ភេទ ប្រុស អាយុ ៣៥ ឆ្នាំ មុខរបរ ជាងបាញ់ថ្នាំ ស្នាក់នៅ ភូមិ កំពង់ទួល ឃុំ កំពង់ទួល ស្រុក កណ្កាលស្ទឹង ខេត្ត កណ្ដាល ឃាត់ខ្លួនមានសារធាតុញៀន ។

សម្ភារៈដកហូតរួមមាន
១.ក្រាមពណ៍សថ្លាចំនួន ០៨ កញ្ចប់ថង់តូច (០១កញ្ចប់ថង់ធំល្មម,០៧កញ្ចប់ថង់តូច)។
២.ទូរស័ព្ទដៃ០១គ្រឿងម៉ាក់សាំសុងចាស់(បែកអេក្រង់)។

បច្ចុប្បន្នជនសង្ស័យទាំង៣នាក់កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី៕

Share.