ភ្នំពេញ៖ បុរសម្នាក់សង្ស័យតែប្រើប្រាស់សារធាតុញៀនលើសកម្រិត ឈានទៅយកកាំបិតបុ័ងតោមកអារកខ្លួនឯងឈាមហូរជោកខ្លួន តែបែរជាមិនស្លាប់បង្គការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចជួយហៅរុឺម៉កដឹកយកទៅសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យ។

ហេតុការណ៍គួរឲ្យភ្ញាក់ផ្អើលមួយនេះស្ថិតក្នុងសង្កាត់ច្រាំងចំរេះទី០២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ត្រង់ចំណុចក្បែរ និងស្ថា នីយប្រេងឥន្ធនៈតេលា កែងនឹងផ្លូវ ៥៩៨ កាលពី វេលាម៉ោង០៨ នឹង២៥នាទីព្រឹក ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២១ ។

ចំពោះជនរងគ្រោះខាងលើមកដល់ពេលនេះ មិនទាន់មាននរណាម្នាក់ស្គាល់អត្ដសញ្ញាណ អាសយដ្ឋាន និង​កន្លែង​ស្នាក់នៅរបស់ គាត់នៅឡើយទេ ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលហេតុការណ៍គេបានឃើញ បុរសដែលជាជនរង គ្រោះដើរ តាមបណ្ដោយផ្លូវ ៥៩៨ មានកាន់កាំបិតបុ័ងតោមួយជាប់នៅនឹងដៃ ខណៈពេលមកដល់កន្លែងកេីតហេតុខាងលើ មិនដឹងជាយ៉ាង មេច ស្រាប់តែយកកាំបិតមកអារកខ្លួនឯង បណ្ដាលឲ្យឈាមហូរស្រោចពេញខ្លួន នៅចំកណ្ដាលផ្លូវលំមួយខ្សែ ធ្វើហាក់បីដូចជា​​គ្មា ​នការឈឺចាប់អ្វីទាល់តែសោះ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋកំពុងធ្វេីដំណើរតាមដងផ្លូវ រួចក៏បានរាយការណ៍ ជូនសម ត្ថកិច្ចឲ្យចុះមកត្រួតពិនិត្យមើល។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានត្រួតពិនិត្យមើលឃើញថា ស្ថានភាពនៃរបួសជនរងគ្រោះធ្ងន់ធ្ងរពេក ក៏បានទៅដាក់រថយ ន្ដសាមុយយកទៅសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យ​ ៕

Share.