តាកែវ ៖ ដំណាំកញ្ឆាចំនួន៥ទីតាំងផ្សេងគ្នា ដែលជនឆ្លៀតឱកាសលួចដំ ត្រូវបានកម្លាំងនគរបាលខេត្តតាកែវ ចុះទៅដក ដុត បំផ្លាញចោល នៅចំណុចដុបភ្នំទទឹងស្ថិតក្នុងភូមិសាស្ត្រ ឃុំគិរីចុងកោះ ស្រុកគិរីវង់ ខេត្តតាកែវ កាលពីវេលាម៉ោង៧និង៤៥នាទីព្រឹក ថ្ងៃទី០៤  ខែកញ្ញា ឆ្នាំ២០២១។

តាមនគរបាលបានឲ្យដឹងថា ដោយអនុវត្តន៍តាមបទបញ្ជាដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ  កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកគិរីវង់ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១២ប៉ុស្តិ៍ ឡើងលើភ្នំស្វែងរុករក និងកាប់ដុតបំផ្លាញដំណាំកញ្ឆាដែលជនខិលខូចលួចដាំខុសច្បាប់បានចំនួន ០៥ទីតាំង អាងស្តុបទឹកចំនួន០៣អាង ត្រង់ចំណុចដុបភ្នំទទឹងស្ថិតក្នុងភូមិសាស្ត្រ ឃុំគិរីចុងកោះ ស្រុកគិរីវង់ ដែលមានផ្ទៃដីដាំដុះប្រមាណ ៩៨៤ម៉ែត្រការ៉េ ។

បច្ចុប្បន្នកម្លាំងជំនាញកំពុងស្រាវជ្រាវស្វែងរកម្ចាស់ ទីតាំងជាអ្នកដាំដំណាំកញ្ឆាខាងលើដើម្បីយកមកផ្តន្ទាទោសតាមផ្លូវច្បាប់ ៕

Share.