ក្រុម​បាល់ទះ​ជម្រើសជាតិ​ថៃ បាន​ចេញ​ដំណើរ​ទៅ​ប្រកួត​​ក្នុង​ពានរង្វាន់​​បាល់ទះ​ជើង​ឯក​ប្រចាំ​ទ្វីប​អាស៊ី 2021 Asian Men’s Volleyball Championship គ្រោង​ធ្វើ​នៅ​ប្រទេស​ជប៉ុន ពាក់កណ្ដាល​ខែ​កញ្ញា ឆ្នាំ​២០២១ នេះ ខណៈ​ថៃ ជា​ក្រុម​តែ​មួយ​គត់​ក្នុង​តំបន់​អាស៊ាន មាន​ឈ្មោះ​ចេញ​ទៅ​ចូលរួម​ប្រកួត​ប្រចាំ​ពានរង្វាន់​នេះ។

បើ​តាម​ការ​បញ្ជាក់​របស់​សហព័ន្ធ​កីឡា​បាល់ទះ​ថៃ លោក Titiracht Kasudom ដែល​ជា​គ្រូ​បង្វឹក​​បាន​​ដឹកនាំ​កីឡាករ​១៤ មានYodsapong Wattana, Adipong Phonpinyo, Assanaphan Chantajorn, Kittithad Nuwaddee, Thanathat Thaweerat,Aekkawee Bangsri,Kroekpong Pensuk,Soranan Nuampara,Wuttithaporn Yookong,Anut Promchan, Jirapat Bunka,Chaipipat Buaket,Montri Puanglib, Jakkrapong Tongklang។

ការ​ប្រកួត​ប្រកួត​ពានរង្វាន់​ជើង​ឯក​ប្រចាំ​ទ្វីប​នេះ​នឹង​ធ្វើ​ឡើង​នៅ​ទីក្រុង Chiba និង Funabashi ពី​ថ្ងៃ​ទី​១២ ដល់​១៩ ខែ​កញ្ញា ឆ្នាំ​២០២១ ដោយ​មាន​១៦​ក្រុម​​ខ្លាំង​ៗមក​ពី​ជុំវិញ​ទ្វីប​ ដែល​បាន​ចាប់​ឆ្នោត​បែងចែក​ជា៤ ពូល​ផ្សេង​គ្នា។ ​

ពានរង្វាន់ Asian Men’s Volleyball Championship រៀបចំ​ឡើង​តាំង​ពី​ឆ្នាំ​១៩៧៥ មក​ដោយ​​​ធ្វើ​ឡើង​រាល់​៣ឆ្នាំ​ម្តង ហើយ​ក្រុម​ជប៉ុន ឈ្នះ​ជើង​ឯក​បាន​ច្រើន​ជាង​គេ​​គឺ​រហូត​ដល់​៩លើក ខណៈ​ក្រុម​អ៊ីរ៉ង់ ជា​ម្ចាស់​ជើង​ឯក​ឆ្នាំ​ចាស់​ ក្រោយ​យក​ឈ្នះ​អូស្ត្រាលី ៣សិតទល់០ នៅ​ទីក្រុង Tehran របស់​ខ្លួន៕

Telegram-Troryorng
Share.