មុន​នេះ​មាន​ព័ត៌មាន​ធំ​ៗ​ ដោយ​មាន​ក្រុម​អ្នក​កាសែត​បាន​បញ្ចេញ​និង​ផ្សព្វផ្សាយ​រូបភាព​លួច​ថត​​តារា​កំប្លែង​ដ៏​ល្បី​ល្បាញ​ លោក ចូវ ស៊ីង​ឈឺ ហៅ​ទិនហ្វី​ វ័យ​៥៩​ឆ្នាំ​ បាន​ប្រើប្រាស់​ពេលវេលា​សម្រាក​ផ្ទាល់​ខ្លួន​ជាមួយ​នឹង​ស្រី​ស្អាត​វ័យ​១៧​ឆ្នាំ​ ជា​ Net Idol ធ្លាប់​ចូល​ប្រកួត​បវរកញ្ញា​ហុងកុង​ឆ្នាំ​២០២១​ ឈ្មោះ​ Alice Yu Manfung ។

សូម​ចុច​អាន ក្ដៅ! បែក​ធ្លាយ​​រូប​ទិនហ្វី​ ទាក់ទង​សង្សារ​ក្មេង​ខ្ចីល្ហក់​មានអាយុ​ត្រឹម​ ១៧​ឆ្នាំ​ប៉ុណ្ណោះ​

សារព័ត៌មាន​ហុងកុង បាន​ផ្សាយ​ទៀត​ថា​ ទិនហ្វី​ បាន​ស្គាល់​នារី​វ័យ​ក្មេង​ចំណាស់​ចៅ​ស្រី​រូប​នេះ​តាម​រយៈ​ការ​មកសាក​កាំមេរ៉ា (Casting) ឱ្យ​ភាពយន្ត​មួយ​ ដោយ​លោក​ពេញ​ចិត្ត​នឹង​នារី​វ័យ​ក្មេង​ ទើប​បង្កើត​បាន​ជា​សម្ព័ន្ធភាព​រហូត​ក្លាយ​ជា​ស្នេហា​ខុស​វ័យ​មាន​គំលាត​អាយុ​៤២​ឆ្នាំ​។

តែ​ថ្មី​ៗ​នេះ​ក្រោយ​បែកធ្លាយ​ស្នេហា​នេះ​ជា​សាធារណៈ​ មាន​សារព័ត៌មាន​ជា​ច្រើន​បាន​ព្យាយាម​សាកសួរ​ពី​ចំណង​​មិត្តភាព​រវាង​អ្នក​ទាំង​ពីរ​ គឺ​ជា​ស្នេហា​ថ្មី​របស់​ទិនហ្វី​មែន​ឬ​អត់​?​ ប៉ុន្តែ​មិនមាន​ការ​ឆ្លើយ​តប​ណាមួយ​ចេញ​ពី​មាត់​ស្ដេច​កំប្លែង​រូប​នេះ​នោះ​ទេ​។

សូម​ចុច​អាន​ ទិនហ្វី​ ច្រាន​ចោល​​ស្រី​ក្មេង​អាយុ ​១៧​ឆ្នាំ ​អតីត​​កញ្ញាឯក​ហុងកុង​ធ្លាក់​លេខ​​មិនមែន​សង្សារ​ខ្លួន​

រហូត​មក​ដល់​ថ្ងៃ​ទី​២ ខែកញ្ញា​ ស្រាប់​តែ​​មេធាវី​របស់​លោក​ ទិនហ្វី (Stephen Chow) បាន​ផ្ញើ​លិខិត​ព្រមាន​ដោយ​ក្នុង​លិខិត​នោះ​​មាន​អត្ថន័យ​ថា​ «មាន​មនុស្ស​ល្មើស​កិច្ច​ព្រមព្រៀង​ ពាក់ព័ន្ធ​នឹង​ការ​រក្សា​ការ​សម្ងាត់​ និង​មានទង្វើ​មិន​ល្អ​ ក្នុង​នាម​ជា​មេធាវី​ ស្នើ​សុំ​ឱ្យ​ភាគី​ម្ខាង​ទៀត​នេះ​បញ្ឈប់​រាល់​សកម្មភាព​ ហើយ​លុប​រូប​ដែល​បាន​ទៅ​ដើរ​កម្សាន្ត​នៅ​សមុទ្រ​ចេញ​ជា​បន្ទាន់​ បើ​មិន​ដូច្នោះ​ទេ​នឹង​ចាត់​ការ​ទៅ​តាម​នីតិវិធី​ច្បាប់។

ក្រោយ​មាន​លិខិត​ចេញ​មក​បែប​នេះ​ សារព័ត៌មាន​ហុងកុង​បាន​ទាក់ទង​សាកសួរ​ប្រភព​ដែល​ស្គាល់​ Alice Yu ហើយ​បាន​ចម្លើយ​ថា​ នារី​វ័យ​ក្មេង​រូប​ចង់​និយាយ​ពី​រឿង​នេះ​ទៀត​ទេ​ តែ​ភាគី​​នាង​ទទួល​ស្គាល់​ថា​បាន​អាន​លិខិត​របស់​ទិនហ្វី​រួច​ហើយ​ ពេល​សួរ​ដល់​​ចំណាប់​អារម្មណ៍​របស់​នាង​ក្នុង​ខណៈ​នេះ​យ៉ាង​ណា​នោះ​ នារី​ដែល​ត្រូវ​គេ​សន្មត​ថា​ជា​សង្សារ​ថ្មីរ​បស់​ទិនហ្វី​គ្រាន់​តែ​ឆ្លើយ​ដោយ​ខ្លី​ថា​ «មិន​សប្បាយ​ចិត្ត​តិច​តួច​ដែរ»។

Telegram-Troryorng
Share.