​កីឡាករ Lionel Messi

គិត​ត្រឹម​ពេល​នេះ​កីឡាករ Lionel Messi របស់​សមាជិក​ជម្រើស​ជាតិ​បាល់ទាត់​អាហ្សង់ទីន បាន​បំបែក​កំណត់ត្រា​របស់​អតីត​វីរៈបុរស​ប្រេស៊ីល​ Pelé ក្នុង​ផ្នែក​ជា​កីឡាករ​ដែល​ទាត់​បញ្ជូលទី​ឱ្យ​ក្រុម​ជម្រើស​ជាតិ​រៀងៗខ្លួន​ប្រចាំ​ទ្វីប​​អាមេរិក​ខាងត្បូង (CONMEBOL)។

Pelé ជា​កីឡាករ​១រូប​រក​គ្រាប់​បាល់​បាន​ច្រើន​ជាង​គេ​ប្រចាំ CONMEBOL ដោយ​មាន​៧៧គ្រាប់​ម្នាក់​ឯង គិត​ចាប់​តាំង​ពី​ចូល​និវត្តន៍​ក្នុង​ក្រុម​ជម្រើស​ជាតិ​ពី​ឆ្នាំ​​១៩៧១។ ប៉ុន្តែ​នៅ​ព្រឹក​មិញ​នេះ Messi បាន​​ដណ្តើម​តំណែង​​ពី Pelé ទៅ​ហើយ​ក្រោយ​រក​បាន​​គ្រាប់​បាល់​សរុប​៧៩គ្រាប់។

កំណត់​ត្រា​ថ្មី​នេះ​គឺ​កើត​ឡើង​ក្រោយ​ក្រុម​ជម្រើសជាតិ​អាហ្សង់ទីន បាន​យក​ឈ្នះ​លើ​ក្រុម​បូលីវី ក្នុង​លទ្ធផល​៣ទល់០ ប្រចាំ​​វគ្គ​ជម្រុះ​តាម​ពូល​នៃ​ពានរង្វាន់​ជើង​ឯក​ពិភពលោក ក្នុង​ទ្វីប ខណៈ Messi រក​បាន​៣គ្រាប់​ម្នាក់​ឯង។

អតីត​វីរៈបុរស​ប្រេស៊ីល​ Pelé

សរុប​កីឡាករ​១១នាក់​នៅ​ទ្វីប​អាមេរិកខាងត្បូង រក​បាន​គ្រាប់​បាល់​បាន​ច្រើន​ឱ្យ​ក្រុម​ជម្រើស​ជាតិ​រៀងៗ​ខ្លួន​មាន៖
១) Lionel Messi (អាហ្សង់ទីន) រក​បាន​៧៩គ្រាប់
២) Pelé (ប្រេស៊ីល) រក​បាន​៧៧គ្រាប់
៣) Neymar (ប្រេស៊ីល) រក​បាន ៦៨គ្រាប់
៤) Luis Suárez (អ៊ុយរុយហ្គាយ) រក​បាន ៦៤​គ្រាប់
៥) Ronnaldo (ប្រេស៊ីល) រក​បាន​៦២​គ្រាប់
៦) Romário (ប្រេស៊ីល) រក​បាន​៥៥គ្រាប់
៧) Gabriel Batistuta (អាហ្សង់ទីន) រក​បាន​៥៤គ្រាប់
៨) Edinson Cavani (អ៊ុយរុយហ្គាយ) រក​បាន​​៥៣​គ្រាប់
៩) Zico (ប្រេស៊ីល) រក​បាន​​៤៨គ្រាប់
១០) Alexis Sánchez (ឈីលី) រក​បាន​៤៦គ្រាប់
១១) Sergio Agüero (អាហ្សង់ទីន) រក​បាន​៤២គ្រាប់

Telegram-Troryorng
Share.