លោក អ៊ិសូហ្កាយ៉ា ហិរ៉ុយូគិ អាវ-ស

លោក អ៊ិសូហ្កាយ៉ា ហិរ៉ុយូគិ នាយក​នៃ​មជ្ឈមណ្ឌល​អាស៊ី​នៃ​មូល​និធិ​ជប៉ុន ការិយាល័យ​ទំនាក់ទំនង​ភ្នំពេញ​ នៅ​ថ្ងៃ​ទី៨ ខែកញ្ញា ឆ្នាំ​២០២១ ថ្មីៗ​នេះ បាន​ធ្វើ​ទស្សនកិច្ច​សាលា​បាល់ទាត់​កម្ពុជា នៅ​បាទី​ខេត្ត​តាកែវ ដែល​មាន​គ្រូ​បង្វឹក​ចំនួន​៣រូប​ជា​គ្រូ​បង្វឹក​នៅ​ទីនោះ។

«នៅ​សាលា​នេះ​គឺ​មាន​កីឡាករ​បាល់ទាត់​ចំនួន ៥០នាក់​ដែល​មាន​អាយុ​ចន្លោះ​ពី​ ១៤ ទៅ ១៨ ឆ្នាំ​ដែល​ត្រូវ​បាន​ជ្រើសរើស​មក​ពីទូទាំងប្រទេសកម្ពុជា ដែល​សាលា​បានផ្តល់កន្លែងស្នាក់នៅ និង អាហារ​ទទួល​ទាន​ទៅ​ដល់​ពួក​គេ​ដើម្បីធ្វើការហ្វឹកហាត់បាល់ទាត់»។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ ​មជ្ឈមណ្ឌល​អាស៊ី​នៃ​មូល​និធិ​ជប៉ុន។

សមាគមន៍​បាល់ទាត់​ជប៉ុន និង​មជ្ឈមណ្ឌល​អាស៊ី​នៃ​មូលនិធិជប៉ុន បាន​បញ្ចូន​លោក Koji Gyotoku ដែល​ជា​គ្រូ​បង្វឹកជម្រើសជាតិ U-20 និង U-18 ធ្វើ​ជា​គ្រូ​បង្វឹក​ FFC Academy U-18 និង​លោក Inoue Kazunori ជា​គ្រូ​បង្វឹក​ជម្រើសជាតិ U-16 ធ្វើជាគ្រូបង្វឹក FFC Academy U-15 និង លោក Mistumaru Toshihiro ជាគ្រូបង្វឹកអ្នកចាំទី U-18។

លោក អ៊ិសូហ្កាយ៉ា ហិរ៉ុយូគិ បាន​ផ្ញើ​នូវ​បំណង​ប្រាថ្នា​ដ៏​ល្អ​បំផុត​របស់​លោក​ចំពោះ​កីឡាករ​កម្ពុជា​ថា៖«ខ្ញុំ​សង្ឃឹម​ថា​នៅ​ពេល​អនាគត​ពួក​គេ​នឹង​ក្លាយ​ជា​កីឡាករ​សកម្ម​មិន​ត្រឹម​តែ​នៅ​ក្នុង​ប្រទេស​កម្ពុជា ប៉ុណ្ណោះទេ តែ​ថែម​ទាំង​នៅ​ក្នុង​ពិភព​បាល់ទាត់​ជប៉ុន ផង​ដែរ»។

Telegram-Troryorng
Share.