ភ្នំពេញ៖ រថយន្ដពីរគ្រឿងបើកបរស្របទិសគ្នាក្នុងទិសដៅពីលិចលុះមកដល់ស្ដុបក្ដាន់ពីរបានប៉ះគ្នាបណ្ដាលឲ្យរងកាខូចខាតទាំងសងខាង។ ករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងនៅតាមបណ្ដោយផ្លូវសហពន្ធ័រុស្សីស្ថិតក្នុងសង្កាត់មិត្តភាពខណ្ឌ៧មករារាជធានីភ្នំពេញ នៅវេលាម៉ោង១រំលងអាត្រាតថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១។​

បើតាមប្រជាពលរដ្ឋនៅក្បែរកន្លែងកើតហេតុបានឲ្យដឹងថា មានរថយន្ដឡង់គ្រីសស័ពាក់ស្លាកលេខភ្នំពេញ2BD-3268ពណ៍ស្ករបើករបរដោយជនជាតិបរទេចំណែកឯរថយន្ដព្រូសពាក់ស្លាកលេខភ្នំពេញ2AG-9276ពណ៍ប្រផេះបើកបរដោយជនបរទេសដូចគ្នាក្នុងទិសដៅស្របគ្នាលុះមកដល់ចំណុចកើតហតុរថយន្ដព្រូសបានឈប់ស្ដុបហើយត្រូវរថយន្ដឡង់គ្រីសស័របើកពីក្រោយមកបុកពេញទំហឹងបណ្ដាលអោយរងការខូចខាតទាំងសងខាង។ ដោយរថយន្ដព្រូសបែកកាងនឹងកញ្ចក់ខាងក្រោយចំណែកឯរថយន្ដឡងគ្រីសស័របែកចង្កៀងនឹងកំពិតផ្នែកខាងមុខ។ក្នុងករណីនេះពុំបណ្ដាលអោយអ្នកបើកបរនឹងអ្នករួមដំណើរជាមួយរងរបួសនោះទេ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានមកដល់កន្លែងកើតហេតុជួយសម្រួលចរាចរណ៍កុំឲ្យកកស្ទះនឹងបានជួយសម្របសម្រួលអោយភាគីទាំងត្រូវរ៉ូវគ្នាពីរដោយគាភីខាងរថយន្ដឡង់គ្រីសស័រព្រមចេញថ្លៃខូតខាតអោយភាគីរថយន្ដព្រូសដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុតែម្ដង់៕

Share.