តារា​ចម្រៀង​ សុវត្ថិឌី ធារិកា បាន​បង្ហោះ​រូប​ជា​ច្រើន​សន្លឹក​នៅ​ខាង​មុខ​ប្រាសាទ​បន្ទាយ​ស្រី​ ដែល​មើល​ទៅ​​ពិត​ជា​សប្បាយរីករាយណាស់​ ប៉ុន្តែ​ទន្ទឹម​នឹង​បង្ហាញ​ពី​ភាព​សប្បាយ​រីករាយ​របស់​ខ្លួន​នៅ​ទឹក​ដី​ដ៏​ពិសិដ្ឋ​ហើយ​នោះ​ ស្រីស្រស់​រូប​នេះ​ក៏​មិន​​ភ្លេច​ចែក​រំលែក​នូវ​ចំណេះដឹង​ ពាក់ព័ន្ធ​នឹង​ប្រវត្តិ​របស់​ប្រាសាទ​បុរាណ​របស់​ខ្មែរ​នេះ​នោះ​ទេ​។

ការ​ផុស​របស់​តារា​ចម្រៀង​វ័យ​ក្មេង​រូប​នេះ​អាច​និយាយ​បាន​ថា​ផ្ដល់​ទាំង​នូវ​ភាព​រីករាយ​ត្រជាក់​ភ្នែក​សម្រាប់​អ្នក​ដែល​មិន​បាន​ទៅ​កម្សាន្ត​នៅ​ទីណា​ឱ្យ​រសាយ​កង្វល់​និងភាព​តាន​តឹង ថែម​ទាំង​ផ្ដល់​នូវ​ចំណេះដឹង​ទូទៅ​ពាក់​ព័ន្ធ​នឹង​ប្រវត្តិសាស្ត្រ​ជាតិ​ ដែល​កញ្ញា​បាន​ស្រាវជ្រាវ​និង​ចែក​រំលែក​បន្ត​ពី​ផេក​ដើម​ដែល​មាន​ឈ្មោះ​ថា​ «ភ្នាក់ងារ​ប្រាសាទ​បន្ទាយ​ស្រី​»។

នៅ​ថ្ងៃ​សំរាក​ចុង​សប្ដាហ៍​បែប​នេះ​​ការ​ចេញ​ទៅ​ដើរ​លេង​កម្សាន្ត​​នៅរមណីដ្ឋាន​ធម្មជាតិ​ ឬ​បែប​ប្រវត្តិសាស្ត្រ​ ដើម្បី​បន្ធូរ​បន្ថយ​អារម្មណ៍​តាន​តឹង​ ក៏ដូច​ជា​ការ​ទៅ​ស្រូប​យក​ខ្យល់​បរិសុទ្ធ​ដើម្បី​បំពេញ​ថាមពល​ឱ្យ​សួត​ គឺជា​រឿង​ចាំ​បាច់​មួយ​សម្រាប់​អ្នក​ដែល​នឿយ​ហត់​​និង​អស់​កម្លាំង​ព្រោះ​តែ​ាការងារ​ដ៏​ច្រើន​និង​ស្មុគស្មាញ​ពេញ​មួយ​សប្ដាហ៍​កន្លង​មក​។

ទស្សនា​រូប​ភាព​ស្អាត​ៗ​របស់​កញ្ញា សុវត្ថិឌី ធារីកា ខាង​ក្រោម​នេះ​៖

Telegram-Troryorng

Share.