ពានរង្វាន់​បាល់ទះ Special Volleyball Challenge 2021 បាន​​ប្រកាស​ចាប់​ផ្ដើម​​បើក​ឱ្យ​ចុះ​ឈ្មោះ​ក្រុម​ចូលរួម​ប្រកួត​ហើយ ពី​ថ្ងៃ​ចន្ទ ទី​១៣ ខែ​កញ្ញា នេះ​តទៅ ដល់​ថ្ងៃ​ទី​២២ ខែ​កញ្ញា ឆ្នាំ​២០២១ ខាង​មុខ ខណៈ​ការ​ប្រកួត​គ្រោង​ដំណើរការ​ប្រកួត​ប្រជែង​ពី​​ចុង​ខែ​កញ្ញា នេះ​តទៅ​នៅ​ទីលាន​បាល់ទះ​កីឡដ្ឋាន​ព្រីនស៍។

បើតាម​ការ​បញ្ជាក់​ពី​គណៈកម្មការ​រៀបចំការ​ប្រកួត គឺ​កំណត់ក្រុម​ចូលរួម​ចំនួន​១២​ក្រុម (ប៉ុន្តែ​អាស្រ័យ​​តាម​ការ​ដាក់ពាក្យ​ចូលរួម​ជាក់ស្តែង) ដែល​ត្រូវ​ប្រកួត​ចំនួន​សរុប​២០​ប្រកួត​ផងដែរ។ ការ​ប្រកួត​បែងចែក​ជា​ពូល ហើយ​រក​ក្រុម​ខ្លាំង​ឡើង​ទៅ​វគ្គ​ជម្រុះ៨ក្រុមចុងក្រោយ បន្ត​រហូត​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ។ ម្ចាស់​ជើង​ឯក​នឹង​ទទួល​បាន​​រង្វាន់​លើក​ទឹកចិត្ត​និង​ទឹកប្រាក់​ឧបត្ថម្ភ​ចំនួន​១០លាន​រៀល​ផង​ដែរ។

ក្រុម​ដែល​ចូលរួម​ទាំង​អស់​គឺ​សុទ្ធ​តែ​តម្រូវ​ឱ្យ​ធ្វើ​តេស្ត​រហ័ស​២​ថ្ងៃ​មុន​ការ​ប្រកួត​នីមួយៗ​ផង​ដែរ។

សម្រាប់​ក្រុម​ចូលរួម​​អាច​ចុះ​ឈ្មោះ​តាម​រយៈលេខ 098 229 192 / 077 910 009 (លោក​គ្រូ ទែន ឡន)៕

Telegram-Troryorng
Share.