
ពួកគាត់បានជួបគ្នាក្នុងនាមជាអ្នកបកប្រែភាសាអង់គ្លេស នៅក្នុងស្រុកកំណើតកាលពីពេលថ្មីៗ ហើយបានបង្ហោះនៅលើគណនី Twitter រំលឹកអនុស្សាវរីយ៍ប្រកបអាជីពបាល់ទាត់នៅកម្ពុជា។
ចំពោះ Ban Kazuaki រូបគេធ្លាប់លេងនៅក្រុម TriAsia Phnom Penh (Angkor Tiger FC) ឆ្នាំ២០១៤ និងក្រុមណាហ្គាវើល ឆ្នាំ២០១៥។ ពេលត្រឡប់ទៅប្រទេសជប៉ុន វិញរូបគេបានរៀបអាពាហ៍ពិពាហ៍ជាមួយនារីជនជាតិដូចគ្នា ដែលធ្លាប់ជាគ្រូពេទ្យប្រចាំក្លិបTriAsia Phnom Penh និងបឹងកេត។
ចំណែក Masahiro Fukasawa ធ្លាប់មានបទពិសោធន៍ប្រកបអាជីពក្នុងក្លិបជាច្រើនដូចជា Yokohama Marinos របស់ជប៉ុន មុនចេញទៅក្លិប River Plate របស់អាហ្សង់ទីន។ ក្រោមគេបានផ្ទេរមកចូលរួមជាមួយក្រុម Yokohama F. Marinos របស់ជប៉ុនវិញ ហើយក៏បន្តទៅចាប់អាជីពជាមួយក្រុម Tenerif របស់អេស្ប៉ាញ។ ក្រោយមកទៀតរូបគេបានត្រឡប់ទៅស្រុកកំណើតម្ដងទៀតដោយលេងនៅក្រុម Yokohama F. Marinos និងAlbirex Niigata។ នៅរដូវកាល២០០៥ បានចូលលេងនៅក្រុម Montreal Impact របស់កាណាដា មុនធ្វើដំណើរមកកាន់តំបន់អាស៊ាន ដោយចូលរួមជាមួយក្រុម Bangkok University FC របស់ថៃ ចេញពីប្រទេសរូបគេបានទៅសិង្ហបុរី ដោយចូលរួមជាមួយក្រុមSingapore Armed Forces មុនត្រលប់ទៅក្រុម Bangkok United វិញ។
នៅឆ្នាំ២០១១ ចូលរួមជាមួយក្រុមFourway Rangers របស់ហុងកុង មុនចេញទៅក្រុម Bontang របស់ឥណ្ឌូណេស៊ី នៅឆ្នាំ២០១៣។ ចាប់ពីឆ្នាំ២០១៣ ដល់២០១៦ បានចូលលេងនៅក្លិបណាហ្គាវើល របស់កម្ពុជា។ បន្ទាប់ពីលេងឱ្យណាហ្គាវើលដ៏៤រដូវកាល ដែលកាលណោះគេមានវ័យ៤០ឆ្នាំទៅហើយ បានផ្លាស់ទៅអង្គរថាយហ្គឺ ក្នុងឆ្នាំ២០១៧និង២០១៨ មុនត្រឡប់ទៅជប៉ុនវិញ៕