ទីបំផុតតួឯកប្រុសរឿង «Friend Zone» លោក Nine Naphat បានសម្រេចក្ដីសុបិនជូនអ្នកម្ដាយដែលចង់មានផ្ទះមួយស្អាតឱ្យបានក្លាយជាការពិតហើយ។

កាលពីថ្ងៃទី២៩ ខែមេសា ជាពេលវេលាល្អមួយដែលអ្នកកំលោះរូបនេះបានរៀបចំពិធីក្រុងពាលីបុកគ្រឹះសសរផ្ទះដែលកំពុងតែរៀបចំកសាង ដោយផ្ទះថ្មីនេះអ្នកម្ដាយរបស់តារារូបនេះបានបង្ហោះសំណេរបង្ហាញពីក្ដីរីករាយលើបណ្ដាញសង្គមថាកូនប្រុសសម្លាញ់តែម្នាក់របស់លោកស្រីតាំងចិត្តសង់ផ្ទះនេះឡើងទៅតាមក្ដីសុបិនរបស់អ្នកស្រីដែលធ្លាប់ស្រមៃចង់បានផ្ទះថ្មីបែបនេះ។
«សូមបង្ហោះបន្តិចចុះ បុកសសរគ្រឹះ ផ្ទះថ្មីថ្ងៃទី២៩/៤/២០២១ ផ្ទះនេះចំណាយពេលគូរប្លង់មួយឆ្នាំជាងសង់លើដីរបស់ម្ដាយ ម្ដាយចង់មានផ្ទះថ្មីដូចក្ដីសុបិន តែមិនហ៊ានស្រមៃថានឹងបាន ថ្ងៃនេះចាប់ផ្ដើមក្លាយជាការពិតហើយ បើសិនម្ដាយមិនស្លាប់ដោយសារជំងឺ កូវីដ-១៩ មុនទេនោះ ម៉ាក់ច្បាស់ជាមានជីវិតបាននៅក្នុងផ្ទះនេះ»។
ខណៈកញ្ញា Baifern ដែលជាតារាសម្ដែងរួមគ្នាក្នុងរឿង «Friend Zone» បានចូលទៅខមមិនសុំទៅលេងផ្ទះថ្មីពេលសាងសង់រួចដោយអ្នកម្ដាយរបស់អ្នកកំលោះ Nine បានឆ្លើយតបថាវិញថា «ដោយក្ដីរីករាយជាទីបំផុត»។
ថ្វីត្បិតតែផ្ទះមិនទាន់បានសាងសង់ទើបតែបញ្ចុះសសរគ្រឹះនិងសសរកន្លោងប៉ុន្តែមើលតាមទំហំជឿថាផ្ទះនេះប្រាកដជាធំស្អាត សមដូចអ្វីដែលអ្នកម្ដាយរបស់កំលោះ Nine Naphat សុបិនជាក់ជាមិនខាន៕

ប្រភព៖ Sanook