ពានរង្វាន់​​បាល់ទះ​ជើង​ឯក​ប្រចាំ​ទ្វីប​អាស៊ី 2021 Asian Men’s Volleyball Championship ក្នុង​វគ្គ​ជម្រុះ​តាម​ពូល​បឋម​បាន​បញ្ចប់​ទៅ​ហើយ​ដោយ​រក​ឃើញ​ក្រុម​ចំនួន​​៨ មាន​ឈ្មោះ​ដណ្តើម​ជើង​ឯក ហើយ​ក្រុម​៨​ទៀត​ត្រូវ​ប្រកួត​យក​ចំណាត់ថ្នាក់​ពី​លេខ​៩​ដល់​លេខ​១៦។

ក្រុម​ដែល​ឈរ​លេខ​​១​និង​លេខ​២​នៅ​វគ្គ​ចែក​ពូល​បឋម មាន​ឈ្មោះ​ឡើង​ទៅ​ពូល​ថ្មី​មួយ​ទៀត​ដើម្បី​ដណ្តើម​ជើង​ឯក ដោយ​ត្រូវ​ប្រកួត​ពី​ថ្ងៃ​ទី១៦ កញ្ញា តទៅ ​ក្នុង​នោះ​មាន៖
ពូល E៖ -ជប៉ុន -អូស្ត្រាលី -ចិន -កាតារ
ពូល F មាន៖ -អ៊ីរ៉ង់ -តៃវ៉ាន់ -កូរ៉េខាងត្បូង -ប៉ាគីស្ថាន
ចំណែក​​ក្រុម​ដែល​ត្រូវ​ប្រកួត​ដណ្តើម​ចំណាត់​ថ្នាក់​ពី​លេខ​៩​ដល់​១៦​មាន៖
ពូល G មាន៖ -បារ៉ែន -គុយវ៉ែត -អ៊ូបេគីស្ថាន -ឥណ្ឌា
​​ពូល H មាន៖ -អារ៉ាប៊ីសាអ៊ូឌីត -ថៃ -ហុងកុង -កាហ្សាក់ស្ថាន

ការ​ប្រកួត​ប្រកួត​ពានរង្វាន់​ជើង​ឯក​ប្រចាំ​ទ្វីប​នេះ​នឹង​ធ្វើ​ឡើង​នៅ​ទីក្រុង Chiba និង Funabashi ពី​ថ្ងៃ​ទី​១២ ដល់​១៩ ខែ​កញ្ញា ឆ្នាំ​២០២១ ដោយ​មាន​១៦​ក្រុម​​ខ្លាំង​ៗមក​ពី​ជុំវិញ​ទ្វីប​។ ក្រុម​​ឡើង​ដល់​វគ្គ​​ផ្ដាច់ព្រ័ត្រ​ពានរង្វាន់​នេះ​មាន​ឈ្មោះ​តំណាង​ឱ្យ​ទ្វីប​អាស៊ី ទៅ​ចូលរួម​ប្រកួត​ពានរង្វាន់​​ជើង​ឯក​ពិភពលោក 2022 FIVB Volleyball Men’s World Championship នៅ​ប្រទេស​រុស្ស៊ី។

Telegram-Troryorng
Share.