ពិត​ជា​មិន​ធម្មតា​មែន​! តារា​ចម្រៀង​ដ៏​ល្បី​អ្នក​នាង​ សួស វីហ្សា​ និង​ស្វាមី​ លោក​ ថមមី​ បាន​ទៅទិញ​មាស​ពេជ្រ​នៅ​​ហាង​លក់​មាស​ពេជ្រ​ ទ្រី ដាណា យក​មក​ពាក់​​ ចំណាយ​អស់​ទឹក​ប្រាក់​ជាង​១០​ម៉ឺន​ដុល្លារ​។

យោង​តាម​ការ​បង្ហោះ​របស់​ឧកញ៉ា ទ្រី ដាណា បាន​ចែក​រំលែក​នៅ​លើ​បណ្ដាញ​សង្គម​បាន​ឱ្យ​ដឹង​ថា​ ប្ដីប្រពន្ធ​តារា​ល្បី​ គឺ​អ្នក​នាង​ សួស វីហ្សា និងតារា​សម្ដែង​លោក ថមមី​ បាន​ចំណាយ​លុយ​ខ្ទង់​ជាង​ ១០​ម៉ឺន​ដុល្លារ ទិញ​គ្រឿង​មាស​ពេជ្រ​យក​មក​ពាក់​លម្អរ​ខ្លួន​៖​

«សូមអរគុណប្អូនស្រីសួសវីហ្សានិងប្អូនថមមី💝ដែលបានគាំទ្រហាងមាសពេជ្រដាណាទ្រីរបស់បង🙏ថ្ងៃនេះប្អូនទាំងពីរជាវគ្រឿងមាសនិងពេជ្រនៅក្នុងហាងរបស់បងអស់ចំនួនទឹកប្រាក់ប្រមាណជាង 10 ម៉ឺនដុល្លារឯណោះ🙏សូមអរគុណប្អូនទាំងពីរខ្លាំងមែនទែន👌ប្អូនពិតជាជោគជ័យខ្លាំងណាស់🙏សូមជូនពរឲ្យប្អូនទាំងពីរជោកជ័យរឹតតែខ្លាំងជាងនេះទៀត,🙏»

ខណៈ​លោក​ ថមមី ខ្លួន​ឯង​ក៏​បាន​បង្ហោះ​​ លក្ខណៈ​លេង​សើច​ជាមួយ​នឹង​ឧត្តម​ភរិយា​របស់​ខ្លួន​ពាក់ព័ន្ធ​នឹង​ការ​ដក​លុយ​ខ្ទង់​រាប់​សិប​ម៉ឺន​ដុល្លារ​មក​ទិញ​​មាស​ពេជ្រ​លើក​នេះ​ផង​ដែរ​ថា​៖

«ថ្ងៃនេះបែកញើសជោគថ្ងាស់ មេស្រីលេងម៉ាក្បាច់នេះ ថាមកហាងបងស្រីទ្រីដាណា មកទិញកាដូទុកសម្រាប់កូនស្រីខែក្រោយ អាយុ១ឆ្នាំទេ តែម៉ែចង់បានជាងកូនទៀតទាទិញឡើងវិលមុខប្តីចឹងម៉ង សៀងខលលីងហើយខ្ញ៉ំ ធ្ងន់ជាងស្រាសជាមួយមិត្ត​ចិន​យប់មិញទៀត 😩 ដើម្បីអូននិងកូនសប្បាយចិត្តមានក្តីសុខ បងអាចហូបអំបិលជាមួយបាយកកបាន 👧🏻❤️👨‍👩‍👧 TSJ Family ❤️ => Sous Visa😩លុយបងអាចរកបាន តែស្នាមញញឹមអូននិងកូនរឹតតែចង់បាន I Love You Baby ❤️សំខាន់ខ្ញ៉ំថ្ងៃនឹងញញឹមមិនសូវជាសមសោះ 😩😩😩😩»

Telegram-Troryorng

Share.