បទ​ចម្រៀង​ទើប​នឹង​ចេញ​ថ្មី​ក្ដៅ​ហុយៗ របស់​តារា​ចម្រៀង​រូបស្រស់​ រ៉ាប៊ី នៅ​ថ្ងៃ​ទី​១៨ ខែ​កញ្ញា​ ឆ្នាំ​២០២១ នេះ កំពុង​តែ​ផ្ទុះ​ការ​ចាប់​អារម្មណ៍​ខ្លាំង​ទៀត​ហើយ​ ព្រោះ​ទើប​បង្ហោះ​មិន​ទាន់​ដល់​មួយ​ម៉ោង​ស្រួល​ផង​​ ចំនួន​ចុច​ចូល View, Like និង​ Share ឡើង​លឿន​ខ្លាំង​។

បទ​ចម្រៀង​ដែល​មាន​ចំណង​ជើង​ថា​ «មាត់» របស់​រ៉ាប៊ី​ បាន​បង្ហោះ​នៅ​លើ​ Facebook ក៏​ដូច​ជា​បង្ហោះ​នៅ​លើ Channel Youtube ជា​វីដេអូ​ Dance Version ដែល​ផ្ដោត​លើ​ក្បាច់រាំ​ បាន​បង្ហោះ​ចេញ​ជា​សាធារណៈ​កាល​ពី​៣៥ នាទី​មុន​នេះ​ ទទួល​បាន​ការ​ពេញ​និយម​និង​គាំទ្រ​ច្រើន​ខ្លាំង​ព្រោះ​មក​ទល់​នឹង​ពេល​នេះ​មាន​ចំនួន​ ចុច​ Like ចំនួន ១.៤K ចំនួន Comment ៤៩ និង​ចំនួន​ចុច​ Share ចំនួន​​១៦៩ដង។

ចង់​ដឹង​ថាបទ​មាត់​ដែល​ទើប​ចេញ​ក្ដៅ​ៗ​មាន​ចំណុច​ពិសេស​ត្រង់​ណា​សូម​ទស្សនា​វីដេអូ​ខាង​ក្រោម​នេះ​៖

Telegram-Troryorng

Share.