កាល​ពី​រាត្រី​ថ្ងៃ​ទី​១៨ ខែ​សីហា ម្សិលមិញ​នេះ​ ប្ដី​ប្រពន្ធ​តារា​សម្ដែង​តារា​ចម្រៀង​ សួស វីហ្សា និង​ ថមមី​ បាន​បង្កើត​កំណត់​ត្រា​ដ៏​ភ្ញាក់ផ្អើល​មួយ​នៅ​​ពេល​ឡាយលក់​លើ​​​បណ្ដាញ​សង្គម​។

នៅ​ក្នុង​ Live លក់​ដែល​ប្ដី​ប្រពន្ធ​តារា​ល្បី​​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​មាន​ចំនួន​​ទស្សនា​ច្រើន​រហូត​កើន​ឡើង១២១K មុន​នឹង​ដាច់​ការ​ Live រហូត​ធ្វើ​ឱ្យ​សមី​ខ្លួន​អ្នក​នាង​ សួស វីហ្សា ចេញ​មក​សុំ​ទោស​ដែល​ការ​ Live ដាច់​មិន​ទាន់​ជំរាប​លា ថែម​ទាំង​​ថ្លែង​អំណរ​គុណ​ចំពោះ​អ្នក​គាំទ្រ​ដែល​បាន​ចូល​មក​ទស្សនា​ការ​ Live លក់​របស់​ប្ដីប្រពន្ធ​អ្នក​ទាំង​ពីរ​ថែម​ទៀត​ផង​។

ការ​ Live ខាង​លើ​របស់​អ្នក​ទាំងពីរ​ខាង​លើ​នេះ​ មិន​ត្រឹម​តែ​មាន​សាធារណជន​ជា​អ្នក​គាំទ្រ​ចូល​ទស្សនា​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​ថែម​ទាំង​មាន​តារា​ល្បីៗ​ចូល​ទស្សនា​ហើយ​លាន់​មាត់​សរសើរ​ថ្វី​មាត់​និង​សមត្ថភាព​ ក្នុង​នោះ​មាន​តារា​ល្បី​ដូច​ជា​ តារា​ចម្រៀង​ កែវ វាសនា បាន​លើក​ឡើង​ថា​៖ «បំបែក​ស្រុក​ខ្មែរ​ហើយ​ពៅ​» ខណៈ​តារា​ចម្រៀង​វ័យ​ក្មេង​ សុវត្ថិឌី ធារីកា «សើច​គាំង​បងវីសារ, Congratulations, សើច​ឡើង​គាំង​ហើយ​បង​» ចំណែក​នេន​ទុំ​ ក៏​បាន​ Comment ដែរ​ថា​ «ឡូយណាស់»។

គួរ​ដឹង​ថា​ការ​ Live ដែល​លោក​ Tommy បាន​តុបតែង​ខ្លួន​ជា​មនុស្ស​ស្រី​ ​ហើយ​ហៅ​ខ្លួន​ឯង​ថា​ចែមី​ និង​ភរិយា​បាន​បង្ករ​បរិយា​កាស​សើច​រីករាយ​​ដល់​អ្នក​ទស្សនា​ទទួល​បាន​ការ​សរសើរ​ច្រើន​ពី​អ្នក​លេង​បណ្ដាញ​សង្គម​ ព្រោះ​ជា​ការ​ Live ដែល​មិន​ហែកហួរ​ ហែកកេរ្តិ៍​ និង​ប្រើប្រាស់​បញ្ហា​គ្រួសារ​មក​ទាញ​យក​ View ប៉ុន្តែ​ប្រើ​សមត្ថភាព​និង​ទេពកោសល្យ​មក​ទាក់ទាញ​ការ​ចូល​ទស្សនា​ការ​ Live លក់​ផលិតផល​របស់​អ្នក​ទាំងពីរ​។

Telegram-Troryorng
https://t.me/troryorngmedia

Share.