ក្រុម​បាល់ទះ​បុរស​របស់​ជម្រើស​ជាតិ​អ៊ីរ៉ង់ បាន​ក្លាយ​ជា​ម្ចាស់​ជើង​ឯក​បាល់ទះ​ប្រចាំ​ទ្វីប​ 2021 Asian Men’s Volleyball Championship នៅ​ឆ្នាំ​២០២១ នេះ​ពោល​គឺ​ជា​ការ​គ្រង​ជើង​ឯក​ជា​លើក​ទី៤ របស់​ខ្លួន បន្ទាប់​ពី​យក​ឈ្នះ​លើ​​ម្ចាស់​ផ្ទះ​ជប៉ុន នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ ដោយ​លទ្ធផល ៣សិត​ទល់០។

ពានរង្វាន់​​បាល់ទះ​ជើង​ឯក​ប្រចាំ​ទ្វីប​អាស៊ី មាន​ក្រុម​ខ្លាំង​មក​ពី​គ្រប់ច្រក​ល្ហក​ក្នុង​ទ្វីប​អាស៊ី ចូលរួម​ប្រកួត​ប្រជែង​ចំនួន​១៦​ក្រុម ខណៈ​ការ​ប្រកួត​រៀបចំ​ឡើង​ជា​២​ដំណាក់កាល​គឺ​វគ្គ​ជម្រុះ​តាម​ពូល​បឋម និង​វគ្គ​ជម្រុះ​តាម​ពូល​បែងចែក​ទៅ​២​កម្រិត ដោយ​​ធ្វើ​ឡើង​នៅ​ទីក្រុង Chiba និង Funabashi ពី​ថ្ងៃ​ទី​១២ ដល់​១៩ ខែ​កញ្ញា ឆ្នាំ​២០២១

កីឡាករ​ទាំង​១៤​រូប​ដែល​នាំ​អ៊ីរ៉ង់ ឈ្នះ​ជើង​ឯក​លើក​ទី១៤​នេះ​មាន Jelveh, Ebadipour (ប្រធាន​ក្រុម), Abedini, Toukhteh, Mojarrad, Mosafer, Hazratpour, Salehi, Kazemi, Esfandiar, Ramezani, Karimi, Esmaeilnejad, Gholipour។ លោក Behrouz Ataei ជា​គ្រូ​បង្វឹក។

ដូច្នេះ​ជប៉ុន និង​អ៊ីរ៉ង់ ក្នុង​នាម​ក្រុម​​ឡើង​ដល់​វគ្គ​​ផ្ដាច់ព្រ័ត្រ​ពានរង្វាន់​នេះ​មាន​ឈ្មោះ​តំណាង​ឱ្យ​ទ្វីប​អាស៊ី ទៅ​ចូលរួម​ប្រកួត​ពានរង្វាន់​​ជើង​ឯក​ពិភពលោក 2022 FIVB Volleyball Men’s World Championship នៅ​ប្រទេស​រុស្ស៊ី

សរុប​ចំណាត់​ថ្នាក់​ប្រចាំ​ពាន​ 2021 Asian Men’s Volleyball Championship មាន​អ៊ីរ៉ង់ ជើង​ឯក, ជប៉ុន ជើង​ឯករង,​ចិន​លេខ៣,​តៃវ៉ាន់ លេខ៤,​កាតារ លេខ៥,​អូស្ត្រាលី លេខ​៦,​ប៉ាគីស្ថាន លេខ៧, កូរ៉េខាងត្បូង លេខ៨,​ឥណ្ឌា លេខ៩,​បារ៉ែន លេខ១០,កាហ្សាក់ស្ថាន លេខ១១,អារ៉ាប៊ីសាអ៊ូឌីត លេខ១២,អ៊ូបេគីស្ថាន លេខ១៣,ហុងកុង លេខ១៤,ថៃ លេខ១៥ និង​គុយវ៉ែត លេខ១៦។

ចំណែក​ពានរង្វាន់​ឯកត្តជន វិញ​មាន​ដូចជា៖
Most Valuable Player៖ Saber Kazemi (អ៊ីរ៉ង់)
Best Setter៖ Javad Karimi (អ៊ីរ៉ង់)
Best Outside Spikers៖ Milad Ebadipour (អ៊ីរ៉ង់) Yūki Ishikawa (ជប៉ុន)
Best Middle Blockers៖ Aliasghar Mojarrad (អ៊ីរ៉ង់) Li Yongzhen (ចិន)
Best Opposite Spiker៖ Kento Miyaura (ជប៉ុន)
Best Libero៖ Mohammad Reza Hazratpour (អ៊ីរ៉ង់)

Telegram-Troryorng
Share.