ពានរង្វាន់​បាល់ទាត់ផ្នែក​បុរស​ធំ​ប្រចាំ​តំបន់​អាស៊ាន ឈ្មោះថា AFF Suzuki Cup ឆ្នាំ២០២០ បាន​លើក​ពេល​ទៅ​រៀបចំនៅចុងឆ្នាំ២០២១ ខាងមុខនេះ ដែលមានប្រទេសចំនួន១១ ជា​សមាជិក​ ខណៈ​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​បុរស​កម្ពុជា ក៏ជាបេក្ខភាពមួយក្រុមដែរ។

ជា​លទ្ធផល​នៃ​ការ​ចាប់​ឆ្នោត​នៅ​រសៀល​ថ្ងៃ​អង្គារ នេះ​បាន​កំណត់​ថា៖
ពូល A៖ ថៃ,​មីយ៉ាន់ម៉ា,​ហ្វីលីពីន,​សិង្ហបុរី, ក្រុម​វគ្គ​ជម្រុះ អាច​ប្រ៊ុយណេ ឬ ទីម័រខាងកើត
ពូល B៖ វៀតណាម,​ម៉ាឡេស៊ី,​ឥណ្ឌូណេស៊ី,​កម្ពុជា,ឡាវ

ពានរង្វាន់នេះគ្រោងដំណើរការប្រកួតពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២១ ដល់ថ្ងៃទី១ ខែ មករា ឆ្នាំ២០២២។

លទ្ធផលឆ្នាំចាស់របស់ក្រុមកម្ពុជា គឺធ្លាក់ចេញត្រឹមវគ្គជម្រុះតាមពូល ក្រោយចាញ់ម៉ាឡេស៊ី ១ទល់០ ថ្ងៃបើកឆាកពូល A បន្តចាញ់មីយ៉ាន់ម៉ា ៤-១ តែឈ្នះឡាវ ៣ទល់១ វិញ តែប្រកួតបិទពូលចាញ់វៀតណាម ៣-០៕

Telegram-Troryorng
Share.