ដោយសារការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ធ្ងន់ធ្ងរ ភូមិបាលិលេយ្យ១ និងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែតត្រូវបានកំណត់ជា «តំបន់ក្រហម» នៅថ្ងៃទី១ខែឧសភាឆ្នាំ២០២១នេះ។

ភូមិសាស្ត្រទាំងនោះរួមមាន៖

-ទី១៖ ផ្លូវចូលស្ថានីយប្រេងឥន្ធនៈ Total ពីផ្លូវជាតិលេខ៥ មកទល់នឹងផ្លូវផ្សារប៉ោយប៉ែតថ្មី ផ្នែកខាងត្បូង និងផ្លូវទី១ និងផ្លូវទី២ ផ្នែកខាងជើងស្ថានីយប្រេងឥន្ធនៈ PTT ក្នុងតំបន់ខារ៉ាអូខេឡាហ្វីរ៉ា ស្ថិតក្នុងភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត

-ទី២៖ កំណាត់ផ្លូវដើមពុទ្រា ចាប់ពីកែងខាងលិចផ្លូវចូលវត្តស្រះត្រាច ឆ្ពោះទៅទិសខាងលិច រហូតដល់ផ្លូវបំបែកចូលទៅកាស៉ីណូហ្វូលឌិនក្រោន ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។

រដ្ឋបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១នេះ បានប្រកាសអំពីការ រកឃើញអ្នកកើតជំងឺកូវីដ១៩ ចំនួន៣៥នាក់បន្ថែមទៀតដែលជាករណីឆ្លងក្នុងសហគមន៍៕

Share.