ភ្នំពេញ ៖ បុរសជនជាតិ បរទេសម្នាក់មិនដឹងមានមានបញ្ហា វិប្បត្តិរឿងអ្វី បែជាសម្រេចចិត្តលោតពីលើអគារកម្ពដ់៤ជាន់ បណ្តាលឱ្យស្លាប់ភ្លាមៗនៅកន្លែង បង្កឱ្យភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១និង៤០នាទីព្រឹក ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤ នៅតាមផ្លូវ២០២ ភូមិត្រពាំងឈូក សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

តាមប្រភពនៅកន្លែង បានឱ្យដឹងថា បុរសជនរងគ្រោះស្នាក់នៅបន្ទប់ជួលជាន់ទី៤ ចំណុចទីតាំងកើតហេតុខាងលើ ហើយមិនដឹងថាជនរងគ្រោះមានបញ្ហា វិប្បត្តិរឿងអ្វី ស្រាប់តែហក់លោតទម្លាក់ខ្លួនចុះ បណ្តាលឱ្យបែកក្បាលស្លាប់ភ្លាមៗនៅកន្លែង ។

ហេតុការណ៍ខាងលើកើតឡើងភ្លាមៗ កម្លាំងសមត្ថកិច្ចមូលដ្ឋាន ជំនាញចុះទៅ ទីតាំងកើតហេតុ ដើម្បីសាកសួរ ស្រាវជ្រាវ ។

អត្ថបទ៖សេង សាវី

Share.