ភ្នំពេញ÷បង្គោលភ្លើងបំភ្លឺផ្លូវមួយដើមរលំបាក់រាបដល់ដី ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រថយន្ដ Reang Rover បុកពេញទំហឹង កាលពីវេលាម៉ោង១២:៣០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ ក្នុងសង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពនៅកនលែងកើតហេតុបានឱ្យដឹងថា នៅមុនកើតហេតុគេឃើញបុរសម្នាក់ បើករថយន្ដរ៉េងរ៉ូវើមួយគ្រឿង ពណ៌សពាក់ស្លាកលេខភ្នំពេញ 2Y-8852 ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ៣ ក្នុងទិសដៅពីលិចមកកើត លុះធ្វើដំណើរមកដល់ចំណុចកើតហេតុ ក៏រ៉េចង្កូតទៅខាងស្ដាំដៃឡើងលើខឿន បុកបង្គោលភ្លើងមួយដើម ដាច់រាបដល់ដី ឯរថយន្ដដាច់កង់ម្ខាងបើកទៅមុខលែងរួច តែសំណាងល្អមិនបង្ករឱ្យមានអ្នករងរបួសនោះទេ។

ក្រោយពីកើតហេតុសមត្ថកិច្ចជំនាញ នរគបាលចរាចរណ៍ផ្លូវគោក្រុងភ្នំពេញ បានចុះមកដល់ទីតាំងកន្លែងកើតហេតុ ធ្វើការវ៉ាស់វែងរួចស្ទូចរថយន្ដបង្កយកទៅរក្សាទុកដើម្បីរង់ចាំ កាដោះស្រាយនៅពេលក្រោយ៕

អត្ថបទ៖ សេង សាវី

Share.