សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា នៅ​ព្រឹក​ថ្ងៃ​ចន្ទ ទី​២៧ ខែ​កញ្ញា ឆ្នាំ​២០២១ នេះ​បាន​បង្ហាញ​បញ្ជី​ឈ្មោះ​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា បឋម​ចំនួន​៣៦​រូប​ ដោយ​ក្នុង​នោះ​សមាជិក​របស់​ក្រុម​វិសាខា ខេត្ត​ព្រៃវែង និង​បឹងកេត ត្រូវ​បាន​កោះ​ហៅ​ច្រើន​ជាង​គេ។

កីឡាករ​ដែល​ត្រូវ​កោះហៅ​ចូលរួម​ហ្វឹកហាត់​ក្នុង​ក្រុម​លោក​គ្រូ​បង្វឹក​ជនជាតិ​ជប៉ុន Ryu Hirose និង​មាន​លោក Keisuke Honda ជា​អ្នក​ចាត់ការ​ទូទៅ​ក្រុម​មាន៖
វិសាខា ៦​រូប៖ ឆេង ម៉េង, កែន ច័ន្ទសុភ័ក្រ,​កែវ សុខផេង,​ច្រឹង ពលរដ្ឋ,ទេស សម្បត្តិ,​ញឹម លីហួរ,​
ព្រៃវែង ៦​រូប៖ វីរៈ ដារ៉ា, ចាន់ សារ៉ាពេជ្រ, ឡេង ណូរ៉ា, ស រតនា, គី រីណា, ស៊ិន សុវណ្ណមករា
បឹងកេត ៦​រូប៖ ចាន់ វឌ្ឍនាកា, សេត រ៉ស៊ីប, សៀង ចន្ធា, ហ៊ុល គឹមហ៊ុយ, លឹម អារុណ រ៉េយមិន
ភ្នំពេញក្រោន ៤រូប ៖ លឹម ពិសុទ្ធ, អ៊ន ចាន់ប៉ូលីន, ជួន ចាន់ចាវ, យើ សាហ្វី
ណាហ្គាវើល ៣រូប៖ សុះ ស៊ូហាណា, គួច ដានី, គួច សុកុម្ភៈ
ព្រះខ័នរាជស្វាយរៀង ៤រូប៖​សារ៉េត គ្រីយ៉ា, សឿយ វិសាល, មិន រតនៈ, អ៊ាន ពិសី
កងយោធពលខេមរភូមិន្ទ ៣រូប៖ ណារ៉ុង កក្កដា,​ ជឿន ណាចា, ញាណ សុស៊ីដាន
អង្គរថាយហ្គឺរ ២រូប៖ សឿត បារាំង, ឡុង ម៉េងហាវ
សូលទីឡូអង្គរ ១រូប៖ រដ្ឋ សំណាង
សាលា​បាល់ទាត់​ជាតិ​បាទី ១រូប៖រ៉េត លីហេង

នេះ​ជា​ការ​កោះហៅ​កីឡាករ​ជម្រើស​ជាតិ​កម្ពុជា សម្រាប់​ការ​ប្រកួត​ពានរង្វាន់​ជើង​ឯក​ប្រចាំ​ទ្វីប​អាស៊ី AFC ASIAN CUP CHINA 2023 វគ្គ​ជម្រុះ​និង​ពានរង្វាន់​យុវជន​ក្រោម​អាយុ​២៣​ឆ្នាំ​ AFC U23 ASIAN CUP Uzbekistan 2022វគ្គ​ជម្រុះ​ដែលការប្រកួតចាប់ផ្ដើមពីថ្ងៃទី០៩ ដល់ថ្ងៃទី២៦ ខែតុលា ឆ្នាំ​២០២១ នៅ​ប្រទេសបារ៉ែន និងជប៉ុន៕

Telegram-Troryorng
Share.