អតីត​តារា​សម្ដែង​សិចស៊ី​ ដែលពេល​នេះ​ជីវិត​បាន​ធ្លាក់​ដុនដាបដល់ចំណុច​សូន្យ​​ ប្រែប្រួល​រូប​រាង​ពីនារី​សាច់​ស​ខ្ចី ភ្លឺថ្លា​ទ្រលុកទ្រលន់ មក​មាន​មុខ​ជាំ​ខ្មៅ​ស្រអាប់​ ​មាន​ជំងឺ​ប្រចាំ​រួមរឹត​រូប​កាយដូចជា​ជំងឺ​ទឹក​នោម​ប្រៃ​ លើស​ឈាម​ ខ្សោយបេះដូង​ និង​ឡើងជាតិ​ខ្លាញ់​ ហើយ​ថែម​ទាំង​កើត​ជំងឺ​កូវីដ-១៩​ កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​សម្ដេចឪខេត្តបាត់​ដំបង​ នេះបើ​យោង​តាមការ​ប្រកាសរបស់​សមី​ខ្លួន​ផ្ទាល់​លើ​បណ្ដាញ​សង្គម។ សេង សូណា ​បាន​ប្រកាស​ស្វែង​រក​ជំនួយ​កាល​ពី​ពេល​ថ្មីៗ​នេះ​ព្រោះ​បច្ចុប្បន្ន​តារា​ស្រី​សិចស៊ី​រូប​នេះ​មាន​ជីវភាព​ខ្វះខាត​និង​លំបាកខ្លាំង។

កាល​ពី​អំឡុង​ឆ្នាំ​២០១៨ អតីត​តារា​សិចស៊ី សេង សូណា ត្រូវ​បានក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ចេញ​លិខិត​អំពាវនាវឲ្យគ្រប់ស្ថានីយ៍ទូរទស្សន៍ ព្រមទាំងអាជីវករដែលមានមុខរបរពាក់ព័ន្ធ និងវិស័យសិល្បៈវប្បធម៌ ឲ្យផ្អាកទទួលយកតារាសម្តែងសិចស៊ីរូបនេះចូលរួមសម្ដែង។

មូលហេតុ ​ដែល​ធ្វើ​ឱ្យ​អតីត​តារា​សិចស៊ី​រូប​នេះ​ត្រូវ​រង​នូវ​ការ​ព្រមាន​និង​ចេញ​បម្រា​មពី​ក្រសួងវប្បធម៌​ព្រោះ​តែអតីតតារាសម្ដែងរូបនេះតែងតែបន្ដការប្រើប្រាស់សម្លៀកបំពាក់ និងឥរិយាបថ ដែលធ្វើឲ្យប៉ះពាល់ ដល់ទំនៀមទម្លាប់ ប្រពៃណីដ៏ល្អផូរផង់របស់ជាតិ តាមរយៈការថតបង្ហាញ​នៅ​ក្នុង​ខ្សែភាពយន្ដ បណ្ដាញសារព័ត៌មាន ដោយប្រើ​រូប​ភាព​សិចស៊ី​​និង​ស្រើបស្រាល​ជ្រុល​ខ្លាំង។

សេង សូណា ជួប​ទុក្ខ​ជីវិត​ខ្សត់ខ្សោយ​ព្រោះ​តែ​ក្រោយ​ពី​រង​បម្រាម ការ​ព្រមាន​ឱ្យ​កែប្រែខ្លួន​រួច​មក​ មិនមាន​ផលិតកម្ម​ឬ​ក្រុម​ហ៊ុន​ណា​ហៅ​តារាស្រី​រូប​នេះ​ថត​ទៀត​ទេ​ មិន​ថា​ជា​ការ​ថត​ វីដេអូ​ឃ្លីប​ ថត​សំអាង​ ខារ៉ាអូខេ រឿង​ឬកម្មវិធី​ផ្សេង​ៗ​នោះ​ឡើយ​ និយាយ​រួម​រយៈ​ពេល​២​ឆ្នាំ​ពេញ​ដែល​ សេង សូណា ​មានតែ​ចំណាយ​តែ​គ្មាន​ចំណូល​។

ចំណែក​រឿង​ដែល​មានលេចឮ​ថាកញ្ញា​ចាញ់​បោក​ប្រុស​ឈ្មោល​និងលេងល្បែង ​ស៊ីសងនោះ ទើប​ធ្លាប់​ខ្លួន​នោះ​តារា​ស្រីរូប​នេះ​លើក​ឡើង​ថា​មិនមែន​ជា​ការ​ពិត​នោះ​ទេ​។

សេង សូណា ដែល​បច្ចុប្បន្ន​មិនមាន​ផ្ទះសម្បែង​ផ្ទាល់​ខ្លួន​ហើយ​ជួល​ផ្ទះ​គេ​នៅ​រហូត​សង្ឃឹម​ថា​នឹង​មាន​សប្បុរស​ជន​អាណិត​អាសូរ​ហើយ​ជួយ​ផ្ដល់​ជា​ជម្រក​តូច​មួយ​សម្រាប់​ឱ្យ​រូប​ខ្លួន​បាន​ជ្រក​កោន​៕

Telegram-Troryorng
Share.