យុវជនម្នាក់បានរងរបួសធ្ងន់និងពីរនាក់ទៀតរងរបួសស្រាលក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ដែលបង្ករឡើងដោយម៉ូតូកង់បីឥណ្ឌាពណ៌លឿងពាក់ស្លាកលេខភ្នំពេញ1GW-8997បើកបរដោយបុរសម្នាក់ក្នុងទិសដៅពីជើងទៅត្បូងលុះមកដល់ស្ដុបមាកសឺដែសបានសុីញ៉ូបត់ឆ្វេងក៏ត្រូវម៉ូតូហុងដាឌ្រីមសង់ពណ៌ខ្មៅមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ1IK-4841ជិះគ្នាបីនាក់ក្នុងទិសដៅពីត្បូងទៅជើងតាមបណ្ដោយផ្លូវ៦០ម៉ែត្របុកពេញទំហឹងបណ្ដាលអោយអ្នកបើកបរម៉ូតូរងរបួសធ្ងន់ស្រាលបីនាក់ត្រូវបានរថយន្ដសង្រ្គោះដឹកយកទៅសង្រ្គោះនៅមន្ទីពេទ្យភ្លាមផងដែរ។

ចំណែកឯម៉ូតូហុងដារងការខូចខាតផ្នែកខាងមុខដោយបែកក្បាំងនិងចង្កៀង ម៉ូតូកង់បីឥណ្ឌារងកាខូចខាតផ្នែកខាងមុខដូចគ្នាដោយបែកកញ្ចក់ខ្ទិច។

ករណីនេះកើតឡើងនៅយប់រំលងអធ្រាត្រឈានចូលថ្ងៃទី២៩ខែកញ្ញាឆ្នាំ២០២១ ស្ថិតនៅសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យរាជធានីភ្នំពេញ។

ក្រោយពីកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុធ្វើការសម្របសម្រួលឲ្យភាគីទាំងពីរដោះស្រាយនៅនឹងកន្លែង៕

អត្ថបទ៖ សុខលី

Share.